
ធ្លាប់ទេ ស្តាប់ចម្រៀងសុខៗស្រាប់តែព្រឺសម្បុរខ្ញាកដល់ក្បាលតែម្តង។ អាចនិយាយថា ពេលខ្លះមកពីសាច់ភ្លេងឬអត្ថន័យនៃបទចម្រៀងដែលយើងចូលចិត្តនោះ វាចាក់ដោតពេកទើបធ្វើឱ្យលេចឡើងនូវអាការៈបែបនេះ។
បើតាមការស្រាវជ្រាវបែបវិទ្យាសាស្រ្តបានឱ្យដឹងថា អ្នកដែលតែងតែមានអាការៈបែបនេះជាមនុស្សដែលមានសមត្ថភាពខួរក្បាលពិសេស។ នេះបណ្តាលមកពីតំណភ្ជាប់រវាងប្រព័ន្ធប្រសាទសោតវិញ្ញាណ (ការស្តាប់) និងប្រព័ន្ធប្រសាទផ្នែកអារម្មណ៍ បញ្ជូនព័ត៌មានទៅកាន់ខួរក្បាលខាងមុខបានលឿន។ លក្ខណៈដូច្នេះហើយដែលបង្ហាញថាបុគ្គលនោះមានភាពវៃឆ្លាត មានញាណខ្ពស់ ឆាប់យល់ និងឆាប់ចាប់បានរឿងរ៉ាវដែលកើតឡើងនៅជុំវិញខ្លួន។
យ៉ាងណាក្តី មនុស្សដែលមានអាការៈបែបនេះក៏គួរប្រុងប្រយ័ត្នចំពោះខ្លួនឯងដែរ ថ្វីត្បិតថាចម្រៀងអាចជួយគេឱ្យមានអារម្មណ៍ធូរស្បើយនិងរីករាយក៏ពិតមែន តែគេក៏ងាយរងភាពតានតឹងដោយសារចម្រៀងដូចគ្នា៕



មានចម្ងល់បញ្ចេញមតិនៅខាងក្រោម
0 comments so far,add yours
Post a Comment