ads

អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​អំពី​ថ្នាំ អាស្ពីរីន។ ប៉ុន្តែ​អ្នក​ដឹង​ត្រឹម​​​ថា​វា​មាន​អត្ថប្រយោជន៍​ច្រើន​ក្នុង​ការ​ព្យាបាល​ជំងឺ។ ពេលនេះ​យើង​នឹង​បង្ហាញ​អ្នក​នូវ​ការ​ប្រើប្រាស់​ល្អ​ៗ​ចំនួន ៨ ដែល​អ្នក​ប្រហែល​ជា​មិន​បាន​ដឹង​ពី​ថ្នាំនេះ លើស​ពី​ការ​ព្យាបាលជំងឺ៖
១.ជួយ​កាត់​បន្ថយ​មុន
ថាំ អាស្ពីរីន គឺជា​ជាតិ​ពុល​ធម្មជាតិ។ វា​នឹង​ផ្ដល់​នូវ​ការ​ព្យាបាល​ដ៏​ល្អ សម្រាប់​អ្នក​មាន​បញ្ហា​មុខមុន។ គ្រាន់តែ​កិន​ថ្នាំ​អាស្ពីរីន​ឲ្យ​ម៉ត់ និង​លាយ​វា​ជាមួយ​ទឹក​ក្រូចឆ្មារ ហើយ​យក​វា​ទៅ​លាប​លើ​មុន ១០ នាទី​ចោល ចាំ​លាង​សម្អាត​ទឹក​ចេញ។
២.អាច​កម្ចាត់​អង្គែ
អ្នក​អាច​រក្សា​ស្បែក​ក្បាល​ឲ្យ​ជៀស​ឆ្ងាយ​ពី​បញ្ហា​អង្គែ ដោយ​ថ្នាំ​អាស្ពីរីន។ គ្រាន់តែ​លាយ​ថ្នាំ​នេះ​បន្តិច​ជាមួយ​សាប៊ូ​ធម្មតា ហើយ​យក​ទៅ​កក់​តាម​ធម្មតា នោះ​ស្បែក​ក្បាល​នឹង​គ្មាន​កើត​អង្គែ​ឡើយ។
៣.ជួយ​សម្អាត​បន្ទប់​ទឹក
អ្នក​អាច​ប្រើ​ថ្នាំ​នេះ ដើម្បី​លាង​សម្អាត​បន្ទប់​ទឹក​បាន។ ដោយ​គ្រាន់តែ​លាយ​ថ្នាំ អាស្ពីរីន ជាមួយ​ទឹក​សម្អាត​បន្ទប់​ទឹក​ធម្មតា នោះ​បន្ទប់​ទឹក​កាន់តែ​ស្អាត និង​កាន់តែ​ភ្លឺ​រលោង។
៤.ជួយ​លាង​ស្នាម​ប្រឡាក់​ជាប់​នៅ​សំលៀកបំពាក់
អ្នក​អាច​ប្រើ​គ្រាប់​ថ្នាំ អាស្ពីរីន ដើម្បី​យក​ស្នាម​ប្រឡាក់​ចេញ​ពី​សំលៀកបំពាក់​របស់​អ្នក​បាន​យ៉ាង​ងាយស្រួល។ គ្រាន់តែ​ដាក់​ថ្នាំ​មួយ​ចំនួន​ទៅ​ក្នុង​ទឹក​ក្ដៅ និង​ត្រាំ​សំលៀកបំពាក់​ពេញ​មួយ​យប់ វា​នឹង​ធ្វើឲ្យ​សំលៀកបំពាក់​មាន​ពណ៌​ភ្លឺរលោង ហើយ​ស្នាម​ទាំង​ប៉ុន្មាន​នឹង​ជម្រុះ​ចេញ​អស់។
៥.ជួយ​ក្នុង​ការ​ជួសជុល​សក់​ខូច
អ្នក​អាច​ប្រើ​ថ្នាំ​នេះ ដើម្បី​ជួសជុល​សក់​ដែល​ខូច។ គ្រាន់តែ​​កិន​ថ្នាំ​ឲ្យ​ម៉ត់ ហើយ​យក​ទៅ​លាប​លើ​សក់ ២០ នាទី​ចោល សឹម​លាង​ទឹក វា​នឹង​ជួយ​ធ្វើឲ្យ​ឫស​សក់​របស់​អ្នក​រឹងមាំ​ឡើង​វិញ។
៦.ជួយ​កម្ចាត់​ផ្លែ​លើ​សាច់
មាន​បញ្ហា​ដុំ​ពក​គ្រើម​ៗ រហូត​បង្ក​ទៅ​ជា​ផ្លែ​នៅ​លើ​បាតជើង លែង​បារម្ភ​ទៀត​ហើយ។ គ្រាន់តែ​យក​ថ្នាំ​ អាស្ពីរីន ២-៣ គ្រាប់​កិន​លាយ ជាមួយ​ទឹក​ក្រូចឆ្មារ​ពាក់​កណ្ដាល​ផ្លែ ហើយ​យក​ល្បាយ​នោះ​ទៅ​បិទ​លើ​បាតជើង និង​យក​ក្រណាត់​រុំ​ឲ្យ​ក្ដៅ ១០ នាទៅ ចាំ​លាង​សម្អាត​ជាមួយ​ទឹក​ធម្មតា។ ផ្លែ​សាច់​នៅ​ទីនោះ នឹង​កាត់បន្ថយ។
៧.កម្ចាត់​កោសិកា​ចាស់
ថ្នាំ អាស្ពីរីន គឺជា​ភ្នាក់ងារ​ដ៏​ល្អ ក្នុង​ការ​ជម្រុះ​កោសិកា​ចាស់​ចេញពី​ស្បែក​របស់​អ្នក។ វា​ក៏​ជួយ​កម្ចាត់​ប្រេង​ដែល​មាន​លើស​ចេញ​ពី​រន្ធញើស។ គ្រាន់តែ​កិន​ថ្នាំ​នោះ​ឲ្យ​ម៉ត់ និង​លាយ​ជាមួយ​ទឹក​បន្តិច រួច​យក​ទៅ​ខាត់​លើ​ស្បែក។
៨.ព្យាបាល​សត្វ​ល្អិត​ខាំ
ថ្នាំ​នេះ​អាច​ជួយ​អ្នក​ឲ្យ​ធូរស្រាល​ពី​ការ​ហើម និង​បន្ថយ​ការ​រមាស់​ដែល​បណ្ដាល​មក​ពី​មូស​ខាំ។ គ្រាន់តែ​កិន​ថ្នាំ​ឲ្យ​ម៉ត់ និង​លាយ​ជាមួយ​ទឹក​បន្តិច ហើយ​ដាក់​វា​នៅ​លើ​តំបន់​រង​ផល​ប៉ះពាល់ មួយ​សន្ទុះ​អាការៈ​នឹង​ប្រសើរ​ឡើង​វិញ៕
ចែករំលែកទៅ:

Pov Phoeurn

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម

0 comments so far,add yours