
ទោះស្ថិតក្នុងកុមារភាពក៏ពិតមែន តែពួកគេពិតជាដឹងនូវអ្វីដែលម្ដាយផ្ដល់ឲ្យ ហើយកុមារក៏មានតម្រូវការដែរ។ កញ្ញា សូមបង្ហាញជូននូវរឿង ៥ យ៉ាងដែលកុមារគ្រប់រូបត្រូវការពីម្ដាយរបស់ពួកគេខ្លាំងបំផុត៖
១.កុំផ្ដល់សម្ពាធ
មានការជំរុញ ទើបធ្វើឲ្យកុមារខិតខំរៀន និងមានការរីកលូតលាស់លឿនជាងមុន។ តែពួកគេ មិនចង់ឲ្យម្ដាយបន្ថែមល្បឿននៃការជំរុញឡើយ ព្រោះអាចដឹងធ្វើឲ្យពួកគេធំដឹងក្ដី ទាំងវ័យនៅខ្ចី ឬអាចហៅថាធំមុនវ័យ។
២.ធ្វើជាគំរូល្អ
ប្រសិនបើអ្នកចង់ឲ្យកូនចេះញ៉ាំអាហារមួយមុខណា អ្នកគួរតែជាធ្វើជាគំរូ ដោយញ៉ាំឲ្យគេមើល។ ព្រោះពេលនៅជាកុមារ ពួកគេចូលចិត្តចម្លងអ្វីដែលអ្នកដទៃធ្វើ ដូច្នេះការបង្កើតគំរូល្អនៃការហូបចុក និងហាត់ប្រាណមានសុខភាពល្អ នឹងជំរុញឲ្យពួកគេធ្វើតាម។
៣.ឮសម្ដីចេញពីមាត់ ប្រកបដោយក្ដីស្រលាញ់
ក្មេងតូចៗចូលចិត្តចង់ស្ដាប់ពាក្យម្ដាយ ដែលប្រើសម្ដីទន់ភ្លន់ និងប្រកបដោយក្ដីស្រលាញ់ក្នុងនោះ មិនថានៅក្នុងកាលៈទេសៈបែបណា ក៏ពួកគេមិនចង់ឮសម្ដីគំរោះគំរើយដែរ ជាពិសេសពេលពួកគេធ្វើខុស។ មួយវិញទៀតពេលក្រាកពីគេងកូនក្មេងចង់ឃើញម្ដាយនៅជិត និងនិយាយពាក្យថា «អរុណសួស្ដីកូនសម្លាញ់» ហើយពាក្យយប់ពួកគេក៏នៅតែចង់ស្ដាប់ពាក្យ «រាត្រីសួស្ដី» ដ៏ផ្អែមល្ហែមពីម្ដាយ។
៤.ចង់ឲ្យម្ដាយអានរឿងឲ្យស្ដាប់
ទោះជាក្មេងខ្លះមិនយល់ពីរឿង ឬសៀវភៅដែលម្ដាយខ្លួនកំពុងតែអានក៏ដោយ តែពួកគេពិតជាចង់ស្ដាប់ការនិទានដ៏ពីរោះរបស់ម្ដាយ។ មួយវិញទៀតវិធីនេះ អាចបណ្ដុះគំនិតឲ្យគេស្រលាញ់សៀវភៅតាំងពីក្មេង និងធំឡើងចេះស្រលាញ់ការអាន។
៥.អនុញ្ញាតឲ្យកូនធ្វើខុសខ្លះ
ការធ្វើកំហុស គឺជាវិធីសាស្ត្រដ៏សំខាន់មួយដែលក្មេងៗត្រូវតែរៀន និងជួយឲ្យពួកគេរីកចម្រើនក្រោយពេលម្ដាយប្រាប់ឲ្យពួកគេស្វែងយល់ពីការធ្វើខុស។ ទាល់តែមានខុសទើប កូនរបស់អ្នកអាចរកឃើញភាពត្រឹមត្រូវវិញបាន៕



មានចម្ងល់បញ្ចេញមតិនៅខាងក្រោម
0 comments so far,add yours
Post a Comment