
ការដុសសម្អាតធ្មេញគឺសំខាន់ខ្លាំងណាស់ យ៉ាងហោចណាស់អ្នកត្រូវធ្វើឲ្យបានទៀតទាត់ គឺ១ថ្ងៃ២ដង ព្រឹកម្ដង និងយប់ម្ដង។ ប៉ុន្តែមនុស្សភាគច្រើនដុសធ្មេញនៅពេលព្រឹកបានទៀងម៉ោងតែ ពេលយប់វិញចូលចិត្តគេងឬសម្រាកលើពូកមួយសន្ទុះសិនទើបទៅមុជទឹកដុសធ្មេញ។ គួរប្រញាប់ផ្លាស់ប្ដូរទម្លាប់នេះចេញទៅ បើមិនដូច្នេះទេ អ្នកប្រឈមនឹងជំងឺមហារីកបំពង់កខ្លាំងណាស់។
ស្ដាប់ទៅវាគ្មានអ្វីគួរឲ្យបារម្ភសោះ ព្រោះគ្រាន់តែសម្រាកមួយភ្លែតហ្នឹង។ តែយោងតាមការស្រាវជ្រាវពីរការកកើតនៃជំងឺមហារីកបំពង់ក នេះបង្កឡើងដោយបាក់តេរីដែលតោងជាប់អញ្ចាញធ្មេញ ហើយពេលអ្នកកំពុងសម្រាកលង់លក់មួយភ្លែតនោះវានឹងហូរតាមបំពង់កទៅពោះវៀន ដែលជាហេតុធ្វើឲ្យកើតជំងឺមហារីកបំពង់ក។



មានចម្ងល់បញ្ចេញមតិនៅខាងក្រោម
0 comments so far,add yours
Post a Comment