
ជំងឺបាក់ទឹកចិត្ត ក្រៅពីធ្វើឲ្យប៉ះពាល់សតិអារម្មណ៍ សុខភាពរបស់អ្នកជំងឺ កាត់បន្ថយគុណភាពនៃការងារ វាថែមទាំងនាំមកដល់ហានិភ័យដ៏សាហាវមួយទៀត នោះគឺ...សម្លាប់ខ្លួន។
ប៉ុន្មានថ្ងៃនេះ ការស្លាប់របស់តារាចម្រៀងកូរ៉េ Jonghyun បានធ្វើឲ្យអ្នកគាំទ្រ Kpop ទាំងអស់ស្លុតអារម្មណ៍ស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯង តាមរយៈសារចុងក្រោយរបស់ខ្លួន មូលហេតុដែលនាំមកនូវហេតុការណ៍ដ៏អភ័ព្វនេះនោះគឺ ជំងឺបាក់ទឹកចិត្តបានលេបយករូបលោកបន្តិចម្ដងៗ រហូតដល់លោកផុងខ្លួន ដកខ្លួនលែងរួច។ ដើម្បីជៀសវាងបញ្ហានេះកើតឡើងចំពោះនៅជុំវិញអ្នក ខាងក្រោមនេះគឺជាមុខសញ្ញា និងវិធីជៀសវាងរបស់ជំងឺដ៏កាចសាហាវនេះ។
មុខសញ្ញា៖
១. ចូលចិត្តនៅតែម្នាក់ឯង ក្រែងរអែងប្រាស្រ័យទាក់ទងនឹងមនុស្សជុំវិញ
២. ចូលចិត្តលេងអ៊ីនធឺណិត ញៀនបណ្ដាញសង្គម មិនចូលចិត្តនិយាយគ្នាផ្ទាល់
៣. ឧស្សាហ៍ពិបាកចិត្ត ធុញទ្រាន់
៤. ឧស្សាហ៍មានអារម្មណ៍ហត់នឿយ
៥. គ្មានការផ្ចង់អារម្មណ៍ មិនចង់ធ្វើការ ឬរៀនសូត្រ
៦. អវិជ្ជមាន មានអារម្មណ៍ថាខ្លួនគ្មានបានការ គ្មានប្រយោជន៍ ឬខ្លួនមានកំហុស
៧. ងាយក្ដៅក្រហាយ ឆេវឆាវ
៨. តែងមានអារម្មណ៍ភ័យខ្លាច មិនស្ងប់ចិត្ត
៩. គេងមិនលក់ ឬគេងច្រើនខ្លាំង
១០. អស់ចំណូលចិត្តនឹងរឿងទាំងឡាយដែលខ្លួនធ្លាប់ចូលចិត្ត
១១. លែងមានអារម្មណ៍ថាឃ្លាន ឬក៏ញ៉ាំលែងគិត
១២. គិតដល់រឿងសម្លាប់ខ្លួន ដើម្បីរំដោះខ្លួនឯង
វិធីជៀសវាង៖
១. មិនគួររៀន ឬធ្វើការហួសកំរិត
២. ក្រោយពេលធ្វើការពេញមួយថ្ងៃ គួរចំណាយពេលដើម្បីសម្រាក និងលំហែរអារម្មណ៍
៣. មានពេលវេលាសម្រាប់ចំណូលចិត្តរបស់ខ្លួន
៤. ឧស្សាហ៍ជួបជុំមិត្តភ័ក្ដិ និងជជែកលេងជាមួយអ្នកនៅជុំវិញ
៥. ប្រសិនបើមានរឿងកើតឡើងក្នុងជីវិត ឬក៏មានអារម្មណ៍មិនល្អ រកមនុស្សម្នាក់ដើម្បីចែករំលែក និយាយរឿងក្នុងចិត្ត ដើម្បីបន្ធូរអារម្មណ៍។



មានចម្ងល់បញ្ចេញមតិនៅខាងក្រោម
0 comments so far,add yours
Post a Comment