ads

ទម្លាប់​ផឹកទឹក​ខ្លះ​ប្រហែល​អ្នក​មិន​បាន​ដឹង​ទេ​ថា​វា​ខុស​ឆ្គង និង​អាច​ឲ្យ​អ្នក​ឡើង​ទម្ងន់​ទៀត​ផង។ ខាង​ក្រោម​នេះ​ជា​ទម្លាប់​ផឹក​ទឹក​ដែល​អ្នក​គួរ​តែ​បញ្ឈប់ ៖
១. ផឹក​ទឹក​ផ្លែឈើ ជំនួស​ឲ្យ​ការ​ញ៉ាំ​ផ្លែឈើ


អ្នក​ពេល​ខ្លះ​ប្រហែល​ជា​ជ្រើសរើស​ការ​ញ៉ាំ​ទឹក​ផ្លែឈើ​ជំនួស​ឲ្យ​ការ​ញ៉ាំ​ផ្លែឈើ​ស្រស់ ព្រោះ​វា​ងាយ​ស្រួល។ ការ​ផឹក​ទឹក​បែប​នេះ​គឺ​អាច​ឲ្យ​រាង​កាយ​អ្នក​ខ្វះ Fiber ប្រូតេអ៊ីន និង​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត ដូច្នេះ​អ្នក​មិន​គួរ​ធ្វើ​ការ​ជំនួស​បែប​នេះ​ទេ។
២. ផឹក​ស្រា
អ្នក​ត្រូវ​ដឹង​ណា​ស្រា​អាច​ឲ្យ​អ្នក​ធាត់​បាន​យ៉ាង​ងាយ​បំផុត ដូច្នេះ​បើ​អាច​ជៀស​បាន​អ្នក​គួរ​តែ​ចៀស។ ម្យ៉ាង​បើ​អ្នក​គិត​ថា​វា​ចាំបាច់​នឹង​ផឹក​នោះ អ្នក​គួរ​តែ​ផឹក​ត្រឹម​មួយ​កែវ​បាន​ហើយ កុំ​ឲ្យ​លើស​ពី​នេះ​ទៀត។
៣. ផឹក Coktail
យុវវ័យ​មួយ​ចំនួន​ប្រហែល​ជា​រីករាយ​ជាមួយ​ការ​ញ៉ាំ Coktail ព្រោះ​គិត​ថា​វា​ឆ្ងាញ់ ស្រួល​ញ៉ាំ និង​មិន​ប៉ះ​ពាល់​ដូច​ស្រា​។ ​អ្នក​ត្រូវ​ដឹង​ថា​វា​គឺ​លាយ​ជាមួយ​ជាត់​អាល់កុល​ ដែល​អាច​ឲ្យ​​ធាត់​លឿន​បំផុត ដូច្នេះ​គួរ​ទេ​ជ្រើសរើស Coktail ណា​ដែល​មាន​ជាតិស្ករ​ទាប​បំផុត។
៤. ផឹក​បែប​ក្រឡុក
មនុស្ស​មួយ​ចំនួន​អាច​ចូលចិត្ត​ញ៉ាំ​​ទឹក​បែប​ក្រឡុក ព្រោះ​វា​ដូច​ទឹកកកឈូស​ ដែល​អាច​ញ៉ាំ​បាន​យូរ និង​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ទៀត​ផង។ អ្វី​ដែល​អ្នក​ត្រូវ​គឺ​ថា​ពេល​ក្រឡុក​បែប​នេះ ជា​កាឡូរី​កើនឡើង​ទ្វេដង​ដែល​ជា​ហេតុ​ឲ្យ​អ្នក​ឡើង​ទម្ងន់។
៥. ញ៉ាំ​ទឹក​តិចពេក
ការ​ញ៉ាំ​ទឹក​តិច​ពេក​គឺ​មាន​ផល​ប៉ះពាល់​ច្រើន​ណាស់​ដល់​សុខភាព ដូច្នេះ​អ្នក​ត្រូវ​តែ​បង្កើន​ចំណង់​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ទៅ​រួច។
ចែករំលែកទៅ:

Pov Phoeurn

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម

0 comments so far,add yours