
ជឿទេ បើទោះបីជាអ្នកជ្រើសរើសសាប៊ូ ឬផលិតផលថែរក្សាសក់ដែលមានគុណភាពខ្ពស់យ៉ាងណាក៏ដោយ ពេលខ្លះវាក៏អាចមិនប្រសិទ្ធិភាពមួយរយភាគរយដែរ។ ចង់បានសក់ដែលមានសុខភាពល្អ ទន់រលោងស្អាត អ្នកគួរបរិភោគអាហារណាដែលមានវីតាមីនទាំង ៥ ប្រភេទនេះ៖
១. វីតាមីន A អំណោយផលដល់ក្រពេញសេបូម ដែលមាននាទីបញ្ចេញជាតិប្រេងដល់ស្បែកក្បាល និងសក់។ ជាតិប្រេងនោះហើយដែលធ្វើឱ្យសក់អ្នកទន់រលោង មានទម្ងន់ មិនស្ងួតបែកចុង។ អាហារដែលសម្បូរវីតាមីន A មានដូចជា៖ ថ្លើមគោ ស៊ុត ការ៉ុត ដំឡូងជ្វា បន្លែបៃតង Broccoli ល្ពៅ ផ្លែប័រ។ល។
២. វីតាមីន B
ជួយការពារអ្នកពីបញ្ហាសក់ជ្រុះ។ អាហារដែលសម្បូរវីតាមីន B មានដូចជា៖ ថ្លើមគោ ស៊ុត ត្រីសាល់ម៉ុន សាច់គ្រប់ប្រភេទ ទឹកដោះគោ យ៉ាអួរ ទឹកសណ្តែក។ល។
៣. វីតាមីន C
វីតាមីនសេ មានសារសំខាន់ខ្លាំងចំពោះការផលិតជាតិ កូឡាជែន (Collagen) វាប្រៀបបីដូចជារបាំងការពារធ្វើឱ្យសក់កាន់តែរឹងមាំ ជាពិសេសអាចទប់ទល់ពីការបំផ្លាញផ្សេងៗ។ អាហារដែលសម្បូរវីតាមីនសេមានដូចជា៖ ក្រូច ល្ហុង ស្វាយទុំ Strawberry ម្នាស់ ផ្លែឃីវី ផ្កាខាត់ណា។ល។
៤. វីតាមីន D
វីតាមីន D ក៏ជួយកាត់បន្ថយសក់ជ្រុះបានផងដែរ វាមាននៅក្នុង៖ ត្រីសាល់ម៉ុន ត្រីធូណា ផ្នែកក្រហមរបស់ស៊ុត ផ្សិត ឈីស អយស្ទ័រ បង្គា។ល។
៥. វីតាមីន E
វាត្រូវបានគេយកទៅបញ្ចូលនៅក្នុងផលិតផលថែរក្សាសក់ ជាក់ស្តែងវីតាមីន E ជួយការពារសក់ពីការបំផ្លាញរបស់ព្រះអាទិត្យ។ វីតាមីន E មាននៅក្នុង៖ គ្រាប់ធញ្ញជាតិ ប្រេងអូលីវ ជីវ៉ាន់ស៊ុយ ខ្យង បង្កង។ល៕



មានចម្ងល់បញ្ចេញមតិនៅខាងក្រោម
0 comments so far,add yours
Post a Comment