ads

បើ​ពិនិត្យ​ឲ្យ​ដិតដល់​ទៅ ទើប​ដឹង​ថា​ទម្លាប់​គេង​មួយ​ចំនួន​របស់​មនុស្ស​ខ្លះ អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ ដូចនេះ កញ្ញា នឹង​បង្ហាញ​ពី​របៀប​គេង​ទាំង ១២ ដែល​មាន​គ្រោះថ្នាក់ ហើយ​អ្នក​ទាំងអស់​គ្នា​គួរតែ​ជៀសវាង​ឲ្យ​បាន៖
.កុំ​ចូល​គេង​ទាំង​បាត​ជើង​ត្រជាក់ស្រេប ព្រោះ​រាងកាយ​អ្នក​នឹង​ខ្វះ​កម្ដៅ។ គួរតែ​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ជើង​មុន​ពេល​ចូលគេង ឬ​ពាក់​ស្រោម​ជើង​ចូល​គេង​តែ​ម្ដង។
.គ្មាន​ទម្លាប់​រៀបចំ​កន្លែង​គេង​ជាមុន។ បែបនេះ​អាច​ធ្វើឲ្យ​ការ​គេង​មិន​បាន​ស្កប់ស្កល់ ឬ​ពេល​ខ្លះ​អាច​មាន​សត្វ​ល្អិត​សម្ងំ​ក្នុង​ភួយ​ខ្នើយ​ក៏​មាន។
.ជៀសវាង​ផឹក​កាហ្វេ ៤ ម៉ោង​មុន​ពេល​ចូល​គេង ព្រោះ​ជាតិ​កាហ្វេអ៊ីន​គឺ​អាក្រក់​ខ្លាំង​ណាស់ ហើយ​ធ្វើឲ្យ​អ្នក​មិន​ងងុយ​គេង ឬ​គេង​ភ្ញាក់​ៗ។
.គួរ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ជៀសវាង​ការ​ដេក​ទៅ​ផ្នែក​ខាង​ស្ដាំ ហើយ​អ្នក​ជំនាញ​ក៏​ណែនាំ​ឲ្យ​ដេក​បែរ​ទៅ​ខាង​ឆ្វេង​ដែរ ព្រោះ​ជា​ទីតាំង​ប្រសើរ​សម្រាប់​រាងកាយ​សម្រាក។
.កុំ​ទុក​ឧបករណ៍​អេឡិចត្រូនិក​ជិត​គ្រែ ព្រោះ​ពេល​របស់របរ​ទាំង​នោះ​នៅ​ឆ្ងាយ​ពី​គ្រែ​អាច​ជួយ​ឲ្យ​អ្នក​គេង​លង់លក់​បាន​ស្រួល។ តែ​ពេល​វា​នៅ​ជិត​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​ខ្លាំង ពីព្រោះ​ពន្លឺ​ចេញពី​អេក្រង់​ធ្វើឲ្យ​ខួរក្បាល​មិន​អាច​ដេកលក់។
.អាន​សៀវភៅ ជា​វិធី​ដ៏​ល្អ ដើម្បី​ឲ្យ​ឆាប់​ងងុយ​គេង។
.ជៀសវាង​នាឡិកា​រោទ៍ ព្រោះ​ពន្លឺ​ឬ​អ្វី​ដែល​ស្រដៀង​នឹង​នេះ​អាច​ទាញ​កន្ត្រាក់​អ្នក​ពី​ដំណេក ហើយ​រំខាន​ការ​គេង​របស់​អ្នក និង​ក្រោក​ឡើង​ដោយ​គ្មាន​កម្លាំង។
.កុំ​ផឹក​ទឹក​មួយ​ម៉ោង​មុន​ពេល​ចូលគេង ព្រោះ​ទឹក​នឹង​ធ្វើឲ្យ​អ្នក​ក្រាក​ទៅ​បន្ទប់​ទឹក​ញឹកញាប់ ហើយ​វា​នឹង​រំខាន​ការ​គេង​របស់​អ្នក។
.ចៀសវាង​ការ​គេង​ថ្ងៃ ព្រោះ​វា​នឹង​ធ្វើឲ្យ​អ្នក​ពិបាក​ក្នុង​ការ​ចូល​គេង​ពេល​យប់។
១០.កុំ​ដេក​នៅ​លើ​ពូក​ដែល​មាន​គុណភាព​ទាប តែ​គួរ​ជ្រើសរើស​ពូក​មាន​គុណភាព​ល្អ ដែល​ធ្វើឲ្យ​ការ​គេង​ក៏​លក់​បាន​ល្អ។ ជាពិសេស​ពេល​ក្រាក​ឡើង ពោរពេញ​ដោយ​ថាមពល។
១១.កុំ​បរិភោគ ២ ម៉ោង​មុន​ពេល​ចូលគេង។ នៅ​ពេល​ដែល​អ្នក​គេង​ជាមួយ​ក្រពះ​ពេញ​ដោយ​អាហារ​នឹង​មិន​ដេក​លក់​ឆាប់​រហ័ស​ទេ ព្រោះ​ដំណើរ​ការ​រំលាយ​អាហារ​ធ្វើឲ្យ​រាង​កាយ​ភ្ញាក់​ពី​ដំណេក។
១២.ជៀសវាង​ការ​ហាត់ប្រាណ ៣ ម៉ោង​មុន​ពេល​ចូល​គេង៕
ចែករំលែកទៅ:

Pov Phoeurn

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម

0 comments so far,add yours