ads

ប្រសិនបើ​អ្នក​កំពុង​នៅ​ក្នុង​មនោសញ្ចេតនា​មួយ តែ​ដៃ​គូ​មិន​តបស្នង​នឹង​អ្នក​ដូច​អ្វី​ដែល​អ្នក​ធ្វើ​ទៅ​គេ អ្នក​គួរ​តែ​គិត​ឡើង​វិញ​ចំណង​ស្នេហ៍​នេះ ព្រោះ​គេ​អាច​នឹង​មិន​ស្រលាញ់​អ្នក​ដូច​ដែល​យើង​គិត​ទេ។ ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​ទង្វើ​បង្ហាញ​ពី​ភាព​មិន​អើ​ពើ​របស់​គេ។
១. បាត់​មុខ​រាប់​អាទិត្យ ហើយ​បង្ហាញ​ខ្លួន​ដូច​គ្មាន​អ្វី​កើត​ឡើង
មិន​ដឹង​មក​ពី​ហេតុផល​អ្វី ស្រាប់​តែ​គេ​បាត់​ខ្លួន​ឈឹង​អស់​មួយ​រយៈ​ពេល។ យើង​ខំ​គិត​ថា​មក​ពី​គេ​រវល់ គ្មាន​ពេល​សម្រាប់​យើង តែ​តាម​ការ​ពិត ក្នុង​រយៈ​ពេល​នោះ​គេ​មិន​ដឹង​ឡើយ​ថា គេ​ធ្វើ​អី ជាមួយ​អ្នក​ណា​នៅ​ទី​ណា​នោះ​ឡើយ។ បើ​អ្នក​ស្រលាញ់​យើង​ពិត គេ​នឹង​ប្រាប់​ថា​គេ​ទៅ​ណា​ហើយ។
២. អត់​ចង់​ជួប​មុខ​ផ្ទាល់
អ្នក​ទាំង​២​ជជែក​គ្នា​តាម​អ៊ីនធឺណិត​អស់​រយៈ​ជា​យូរ​មក​ហើយ តែ​មិន​ទាន់​បាន​ជួប​មុខ​ខាង​ក្រៅ​សូម្បី​មួយ​ដង។ មិន​ដឹង​ហេតុ​អី​គេ​មិន​ចង់​ជួប​យើង? អាច​ជា​គេ​កំពុង​នៅ​អៀន ហើយ​ក៏​អាច​ថា កម្រិត​មនោសញ្ចេតនា​គេ​មាន​សម្រាប់​អ្នក​នៅ​មាន​កម្រិត​នៅ​ឡើយ។
៣. មិន​ណែ​នាំ​អ្នក ឲ្យ​មិត្តភ័ក្ដិ និង​គ្រួសារ​គេ​ស្គាល់
បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​មិន​សំខាន់​សម្រាប់​គេ។ បុរស​នោះ​មិន​ចង់​ឲ្យ​គ្រួសារ​គេ​គិត​ថា​អ្នក​ទាំង​២​កំពុង​ស្រលាញ់​គ្នា។ ហើយ​គេ​ក៏​មិន​ចង់​ច្បាស់​ការ​ជាមួយ​អ្នក​ដែរ ពេល​គេ​មិន​មិត្តភ័ក្ដិ​គេ​ស្គាល់​យើង​នោះ។
៤. មិន​ចង់​និយាយ​ពី​អនាគត
គេ​គ្មាន​គម្រោង​អ្វី​សម្រាប់​អ្នក​ទាំង​២​សម្រាប់​ថ្ងៃ​អនាគត​ទាល់​តែ​សោះ។ មាន​ន័យ​ថា គេ​មិន​ចង់​ដើរ​ផ្លូវ​ឆ្ងាយ​ជាមួយ​យើង​ឡើយ គេ​អាច​ចាត់​ទុក​យើង​ជា​អ្នក​កំដរ​អារម្មណ៍​តែ​មួយ​ឆាវ​ក៏​ថា​បាន។
៥. អ្នក​មាន​សិទ្ធិ​បង្ហាញ​ខ្លួន​តែ​ពេល​គេ​ត្រូវ​ការ
ខណៈ​គូ​ស្នេហ៍​ស្រលាញ់​គ្នា​ពិត​ប្រាកដ អាច​ណាត់​គ្នា​ដើរ​លេង​ពេល​ណា​ក៏​បាន​នោះ ចំពោះ​អ្នក​រឿង​នេះ​ហាក់​ពិបាក​ខ្លាំង​ណាស់ ព្រោះ​គេ​ជា​កំណត់​ពេល​ដែល​អ្នក​ទាំង​២​អាច​ជួប​គ្នា​បាន។ បើ​គេ​ថា​មិន​អាច​ជួប អ្នក​មិន​អាច​ជួប​បាន​ឡើយ៕
ចែករំលែកទៅ:

Pov Phoeurn

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម

0 comments so far,add yours