
មានគូខ្លះ ធ្លាប់ជួបរឿងបែបនេះ ហើយពេលគ្មានដំណោះស្រាយ ឬរកវិធីផ្សះផ្សានាំឲ្យស្នេហាដើរដល់ផ្លូវបំបែក។ ដូចនេះប្រសិនបើអ្នកស្រលាញ់គ្នាជាមកជាយូរ សុខៗបែរជាមានអារម្មណ៍អស់ចិត្ត គួរធ្វើដូចខាងក្រោម៖
១.នៅឃ្លាតពីគ្នាមួយរយៈសិន
ពេលនៅឆ្ងាយពីគ្នាមួយរយៈ អាចធ្វើឲ្យចិត្តអ្នកទាំងពីរនឹករលឹកគ្នា និងអាចស្វែងរកដំណោះស្រាយល្អមួយ ដើម្បីសម្រុះសម្រួលគ្នាវិញ។ គូស្នេហ៍ទាល់តែមិនបានរស់នៅក្បែរគ្នា ទើបដឹងថាខ្លួនឯងត្រូវការគេប៉ុណ្ណា។
២.ចំណាយពេលវេលាសម្រាប់ខ្លួនឯង
ចំណែកគូស្នេហ៍ខ្លះទៀត ព្រោះតែស្រលាញ់ដៃគូខ្លាំងពេក ពួកគេបែរជាភ្លេចស្រលាញ់ខ្លួនឯង រហូតធ្វើឲ្យម្ខាងទៀតមានអារម្មណ៍ថាធុញទ្រាន់។ បែបនេះអ្នកគួរងាកមកថែទាំ និងផ្ដល់ក្ដីសុខដល់ខ្លួនឯងឲ្យច្រើនៗសិន សឹមទៅគិតគូរពីគេ។
៣.គ្មានការរំពឹងទុក
អ្នកមានអារម្មណ៍ខកចិត្ត នៅពេលអ្នករំពឹងអ្វីមួយពីដៃគូ ហើយគេមិនអាចបំពេញតាមតម្រូវការបាន មកពីមូលហេតុនេះហើយ ទើបអ្នកមិនមានអារម្មណ៍ថាអស់ចិត្តស្រលាញ់។ ឈបរំពឹងថាអ្នកដទៃ អាចផ្គាប់ចិត្តអ្នកបានល្អបំផុតទៅ បែបនេះទើបជួយឲ្យអ្នកលែងគិតច្រើន។
៤.រៀបចំការណាត់ជួបគ្នាជាថ្មី
ក្រោយបែកគ្នាមួយរយៈ អ្នកគួរតែចាប់ផ្ដើមម្ដងទៀត ដោយណាត់ជួបដូចពេលថ្មីថ្មោង។ បើក្រោយពេលណាត់ជួបអ្នកមានចិត្តស្រលាញ់កើតឡើងវិញ គួរបន្ត និងថែរក្សាឲ្យបានល្អ ដូចគ្រាដំបូង។
៥.រំលឹកគ្រាផ្អែមល្ហែម
អ្នកគួរតែស្វែងរករូបថត ឬអនុស្សាវរីយ៍ដែលធ្លាប់ទទួលបានពីដៃគូ ហើយគិតដល់ពេលផ្អែមល្ហែមនោះឡើងវិញ។ បើអ្នកមានអារម្មណ៍ថាពិតជាត្រូវការបែបនោះបន្ត ត្រូវរកពេលខិតជិតគ្នាឡើងវិញទាន់ចិត្តកំពុងក្ដៅ ហើយកុំគិតរឿងមិនល្អឲ្យសោះ ព្រោះនរណាក៏ធ្លាប់ធ្វើខុសដែរ៕



មានចម្ងល់បញ្ចេញមតិនៅខាងក្រោម
0 comments so far,add yours
Post a Comment