ads

មនុស្ស​ស្រី​ភាគច្រើន​ទៅ​ហើយ​ដែល​លង់ស្រឡាញ់​លើ​មនុស្សប្រុស​ដែល​ឈ្លាសវៃ ប៉ុន្តែ​ត្រូវ​ដឹង​ថា​បើ​ពួក​គេ​កាន់​តែ​ឆ្លាត​ ពួក​គេ​រឹត​តែ​ពិបាក​នឹង​ទទួល​យក​ស្នេហា​ដោយ​សារ​តែ​ហេតុផល​ទាំង​នេះ ៖​​
១. ពួក​គេ​​​ស្រឡាញ់ភាព​ឯករាជ្យ​
ពួក​គេ​តែង​តែចង់​ធ្វើ​អ្វី​មួយ​ដោយ​ឯករាជ្យ​ មិន​ចូលចិត្ត​អ្នក​ណា​មក​​រញ៉េរញ៉ៃ ឬ​ក៏​មក​គ្រប់គ្រង​ពួកគេ​ឡើយ​។​ បែបនេះហើយ​ទើប​ពួក​គេ​​មិន​ចង់​មាន​ស្នេហា​​ផ្ដេសផ្ដាសបើសិន​មិន​ទាន់ប្រាកដចិត្ត ១០០%។
២. ពួកគេ​មិន​ងាយស្រឡាញ់​នរណា​ម្នាក់​នោះ​ទេ
ដោយ​សារ​តែ​ពួក​គេ​ឈ្លាស​វៃ​ មាន​មាន​ការ​ពិចារណា​ល្អ ទើប​ពួក​គេ​មិន​ងាយ​នឹង​ទទួល​យក​នរណា​ម្នាក់​ឡើយ​។​ ពួក​គេ​នឹង​ប្រើ​ពេល​ដើម្បី​មើល​ចិត្ត​ គំនិត​របស់​ម្នាក់​នោះ​ឲ្យ​បាន​យូរ​ ដើម្បី​កុំ​ឲ្យ​ខក​ចិត្ត​ទៅ​ថ្ងៃ​ក្រោយ​។
៣. ពួក​គេ​មិន​សូវ​ផ្ដោត​សំខាន់​លើ​រឿង​ស្នេហា​
មនុស្ស​ប្រុស​ដែល​ឆ្លាត​គេ​មិន​សូវ​ខ្វល់​ខ្វាយ​ពី​រឿង​ស្នេហា​អី​ច្រើន​នោះ​ទេ​ គេ​តែង​យក​ពេល​ទៅ​គិត​រឿង​ផ្សេង​។ ពួក​គេ​តែង​ចំណាយ​ពេលក្នុង​ការរកស៊ី ការបង្កើតអ្វី​ដែល​ថ្មីៗ​សម្រាប់​ខ្លួន និង​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​សេរីភាព​ច្រើន​ជាងគិត​រឿង​មនោសញ្ចេតនា។​
៤. ពួក​គេ​មិន​ចង់​ឲ្យ​ខ្លួន​ឯង​មាន​សម្ពាធ​ដោយ​សារ​​ស្នេហា​
ពួក​គេ​សុខចិត្ត​រស់​នៅ​ម្នាក់​ឯង​ជាជាង​ជ្រើសរើស​ដៃគូ​ខុស​ ដូច្នេះ​ពេល​ខ្លះ​គេ​សុខចិត្ត​​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួនជា​ច្រើន​ដូចជា មិត្តភក្តិ ដៃគូរកស៊ី ជា​ជាង​មាន​ទំនាក់ទំនង​ស្នេហា។
៥​. ពួក​គេ​មិន​ចូលចិត្ត​រញ៉េរញ៉ៃជាមួយ​មនុស្សស្រី
ពេលខ្លះ​អាច​មក​ពី​ពេល​ដែល​ពួក​គេ​មាន​ស្នេហា ខាងស្រីទាមទារច្រើនពេក ឬ​រករឿងច្រើន​ពេក​ ទើប​ពេល​ខ្លះ​ពួក​គេ​គិត​ថា​នៅ​ម្នាក់​ឯង​ងាយ​ស្រួល​ជាង។ ពួក​គេ​ចូលចិត្តភាព​ស្ងៀមស្ងាត់​ ជាជាង​បង្គួត​គេ​ក្នុង​រឿង​ស្នេហា អីចឹង​ហើយ​ទើប​ពេល​ខ្លះ​អាច​ឲ្យ​ខាង​នារិអន់ចិត្តជាដើម។
មនុស្ស​ប្រុស​ដែល​ល្អ​ដែល​ឆ្លាត​ម្នាក់​គឺ​មិន​ខ្វល់​ខ្វាយ​ចំពោះ​ស្នេហា​ដែល​មិន​បាន​ការ​នោះ​ទេ​ ពួក​គេ​តែង​ពិចារណា​ជាច្រើន​មុន​សម្រេច​ចិត្ត​ទទួល​យក​អ្នក​ណា​ម្នាក់​ជា​ដៃគូ​៕
ចែករំលែកទៅ:

Pov Phoeurn

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម

0 comments so far,add yours