
ចំពោះមនុស្សស្រី ការពាក់ស្បែកជើងកែងជាប្រចាំមិនមែនល្អឡើយ មានតែផ្ដល់ផលលំបាកដល់ខ្លួនទៅវិញទេ។ រឿងអាក្រក់ទាំង ៦ នេះនឹងកើតឡើងភ្លាមៗ បន្ទាប់ពីអ្នកបានពាក់ស្បែកជើងកែងខ្ពស់ៗរាល់ថ្ងៃ៖
១.ដំណើរមិនល្អ
នៅពេលពាក់ស្បែកជើងកែង រាងកាយរបស់អ្នកមិនសូវមានតុល្យភាពឡើយ។ ដើម្បីធ្វើឲ្យខ្លួនប្រាណមានតុល្យភាពតម្រូវឲ្យស្ត្រីខិតខំទប់ខ្លួនយ៉ាងខ្លាំង ធ្វើបែបនោះប្រៀបដូចជាដាក់សម្ពាធទៅលើជើងរបស់អ្នក ហើយដំណើរក៏មិនជាល្អដូចជាដែរ ព្រោះខំទ្រាំទ្រទម្ងន់ពេក។
២.មិនល្អចំពោះឆ្អឹងខ្នង
នៅពេលអ្នកពាក់ស្បែកជើងកែងរាល់ថ្ងៃពេក រាងកាយអ្នកប្រៀបបាននឹងការពិបាកក្នុងការធ្វើចលនា។ ជាលទ្ធផលត្រគាក និងឆ្អឹងខ្នងអ្នកត្រូវបានរុញទៅរុញមក ហើយអាចធ្វើឲ្យមានការឈឺចាប់ទៀតផង។
៣.សម្ពាធលើបាតជើង
ពេលដែលអ្នកពាក់ស្បែកជើងកែង កន្លែងទទួលសម្ពាធខ្លាំងគឺ បាតជើង។ ដូចនេះពេលន័យថាកាលពាក់ស្បែកជើងកាន់តែខ្ពស់ សម្ពាធ និងការឈឺចាប់របស់បាតជើងក៏កាន់តែខ្លាំង។ ឧទាហរណ៍៖នៅពេលអ្នកពាក់ត្រឹមតែកែង ៣ អ៊ីញ ទម្ងន់ ២ ភាគ ៣ នៃរាងកាយអ្នកត្រូវបានសង្កត់ទៅផ្នែកទ្រទ្រង់ខាងក្រោមបំផុត។
៤.ការឈឺចុកចាប់
អ្នកមិនចាំបាច់ត្រូវទៅរកគ្រូពេទ្យឡើយ ពេលសម្គាល់ឃើញសញ្ញាទាំងនេះ ព្រោះវាបណ្ដាលមកពីពាក់ស្បែកជើងកែង ដូចជា ទន់ជើង ឈឺជង្គង់ ត្រគាក ឈឺសាច់ដុំ និងកន្លែងដទៃទៀត។
៥.ក្រចកជើងក្រិន
អ្នកដែលនិយមពាក់ស្បែកជើងកែងជាប្រចាំ ពិតជាសង្កេតឃើញថាក្រចកជើងខ្លួនមិនសូវលូតលាស់ទេ។ ព្រោះខ្សែនៃស្បែកជើងខាងមុខបានរឹតត្បិត ក៏ដូចជាបង្អាក់សារធាតុផ្សេងៗ ដែលចូលទៅចិញ្ចឹមក្រចក។
៦.រមួលក្រពើ
មនុស្សស្រីដែលពាក់ស្បែកជើង បី-បួនម៉ោង ហើយធ្វើចលនាមិនឈប់ឈរ នោះនឹងមានអាការៈនេះភ្លាម៕



មានចម្ងល់បញ្ចេញមតិនៅខាងក្រោម
0 comments so far,add yours
Post a Comment