
រោមភ្នែកខ្លីជាក្ដីកង្វល់របស់មនុស្សស្រីគ្រប់រូប ដូចនេះហើយពួកគេស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីឲ្យបានរោមភ្នែកវែង។ ដោយអ្នកខ្លះខំទៅត ពាក់រោមភ្នែកក្លែងក្លាយ ជាដើម។ មិនបាច់បារម្ភរឿងនេះទៀតឡើយ កញ្ញា សូមណែនាំប្រេងបន្លែ ៦ មុខដែលអាចជួយបណ្ដុះរោមភ្នែកឲ្យបានវែងស្អាត។
១.ប្រេង Jojoba
ប្រេង Jojoba ជាមធ្យោបាយដ៏ល្អមួយ ដើម្បីជួយធ្វើឲ្យរោមភ្នែកវែងស្អាតបានធម្មជាតិ។ វាសម្បូរទៅដោយសារធាតុ ceramides ជាអាស៊ីដខ្លាញ់ដ៏សំខាន់ដែលជ្រាបចូលទៅក្នុងសរសៃឈាម ដើម្បីការពារការជ្រុះរោម។ របៀបប្រើយកសំឡីត្បាល់ត្រចៀក ឬជក់ម៉ាស្ការ៉ាជ្រលក់នៅក្នុងប្រេង jojoba និងលាបទៅលើរោមភ្នែកពីឫសទៅចុង។ ធ្វើរាល់យប់មុនពេលគេង ដើម្បីទទួលបានលទ្ធផលល្អបំផុត។
២.ប្រេង Rosehip
ប្រេង Rosehipមានភាពពេញនិយមនៅក្នុងឧស្សាហកម្មគ្រឿងសម្អាង ដោយសារតែផលិតផលមានសំណើម និងការព្យាបាល ហើយសម្រាប់ការទប់ស្កាត់ការជ្រុះ ឬបណ្ដុះរោមភ្នែកឡើងវិញក៏មានប្រសិទ្ធភាពមិនធម្មតាដែរ។ វិធីប្រើរាល់យប់ក្រោយពីងូតទឹករួចយកជក់ម៉ាស្ការ៉ាទៅជ្រលក់ប្រេងនោះ ហើយលាបវាទាំងរោមភ្នែកនៅសើមៗបែបនេះតែម្ដង។
៣.ប្រេងអាល់ម៉ុង
ប្រេងអាល់ម៉ុងសម្បូរវីតាមីន A B និង E ខ្ពស់ដែលមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្មជួយការពាររោមភ្នែកពីព្រះអាទិត្យ និងជាតិពុលពីបរិយាកាស។ ប្រេងនេះអាចជួយបណ្ដុះចិញ្ចើម រោមភ្នែក និងដុះមកដោយសភាពក្រាស់ ហើយស្រស់ស្អាត។ វិធីធ្វើគឺដូចប្រេង Jojoba ដែរ។
៤.ប្រេងល្ហុងខ្វង
ប្រេងប្រភេទនេះត្រូវបានគេប្រើជាជំនួយគ្រឿងសម្អាងរាប់ឆ្នាំមកហើយ។ ភាពល្អរបស់វាត្រូវបានសន្មតថា ជាអាស៊ីដខ្លាញ់ និងវីតាមីនដែលធ្វើឲ្យប្រសើរឡើងនូវរោមភ្នែក។ សារធាតុចិញ្ចឹមនៅក្នុងប្រេងល្ហុងខ្វងត្រូវបានស្រូបចូលយ៉ាងលឿនទៅក្នុងឫសរោមភ្នែក។ របៀបប្រើ គឺអ្នកអាចលាបវាផ្ទាល់លើរោមភ្នែក តែបើមិនចូលចិត្តក្លិនវាអាចលាយជាមួយប្រេងអូលីវ។
៥.ប្រេងដូង
សម្រស់មនុស្សស្រីភាគច្រើនពឹងផ្អែកលើប្រេងដូងនេះតែម្ដង។ ព្រោះវាមានអាស៊ីដខ្លាញ់រួមជាមួយនឹងសារជាតិប្រឆាំងអុកស៊ីតកម្ម ហើយសារធាតុរ៉ែចាំបាច់ជាច្រើនមានក្នុងនោះ ដែលអាចជួយពង្រឹងការលូតលាស់នៃរោមភ្នែក។ ចំណែកវិធីធ្វើមានភាពងាយស្រួល ដោយគ្រាន់តែយកសំឡី ឬដៃទៅច្បូតវាបន្តិច រួចយកមកញីលើរោមភ្នែក ទុកចោលមួយយប់។
៦.ប្រេងអូលីវ
ប្រសិនបើអ្នកចង់បានរោមភ្នែកក្រាស់ស្អាត រឹងមាំ គឺមិនអាចខ្វះប្រេងអូលីវបានទេ។ របៀបធ្វើកម្ដៅប្រេងអូលីវបន្តិច រួចទុកឲ្យត្រជាក់ល្មម អាចលាបលើរោមភ្នែកបាន។ អនុវត្តជារៀងរាល់យប់ ត្រឹមមួយសប្ដាហ៍ អ្នកនឹងឃើញលទ្ធផល៕



មានចម្ងល់បញ្ចេញមតិនៅខាងក្រោម
0 comments so far,add yours
Post a Comment