ads

សក់​ភ្លឺ​រលោង​ស្អាត​ក៏​ជា​មន្ត​ស្នេហ៍​មួយ​ផ្នែក​របស់​ស្ត្រី​ដែរ​ តែ​បើ​មាន​បញ្ហា​សក់​ខូច​គឺ​ធ្វើ​ឲ្យ​ បាត់​បង់​ភាព​ទាក់​ទាញ​មួយ​កម្រិត​។ អ៊ីចឹង​បើ​ចង់​កែ​កុន​បញ្ហា​សក់​ខូច​ឲ្យ​ស្អាត​វិញ​ត្រឹម​ ១ ​សប្ដាហ៍​គួរ​សាក​វិធី​ទាំង​នេះ​៖
១. ជ្រើស​រើស​សាប៊ូ ​និង​ក្រែម​បន្ទន់​សក់​ត្រឹម​ត្រូវ​
ទាំង​សាប៊ូ​កក់​ និង​ក្រែម​បន្ទន់​សក់​ដែល​មាន​គុណ​ភាព​ទើប​អាច​ជួយ​កែច្នៃ​បញ្ហា​សក់​ខូច​បាន​។តែ​បើ​ប្រើ​ក្រែម​ និង​សាប៊ូ​មិន​ត្រឹម​ត្រូវ​វិញ​នោះ​សក់​រឹត​តែ​ស្អិត​ហើយ​ខូច​លើស​ដើម​។ ដូច​នេះ កញ្ញា​ សូម​ណែ​នាំ​សាប៊ូ​ និង​ក្រែម​បន្ទន់​សក់​ដែល​ល្អ​បំផុត​គឺ ​DOVE ​Intensive​ Repair ​ដែល ជួយ​ឲ្យ​សក់​ទន់​រលោង​ និង​ព្យាបាល​សក់​ខូច​ខ្លាំង​យ៉ាង​មាន​ប្រសិទ្ធភាព​ជាមួយ​រូប​មន្ត​Viber active ​និង ​Micro ​sheet​ 100% ​ដែល​មាន​តែ​នៅ​ក្នុង​ក្រែម​បន្ទន់​សក់​ DOVE​ តែ​មួយ​គត់​។
២. ជៀស​វាង​ឈ្លី​សក់​នឹង​កន្សែង​
ក្រោយ​ពី​កក់​សក់​រួច​ អ្នក​គួរ​ជៀស​វាង​ការ​ឈ្លី​សក់​នឹង​កន្សែង​ព្រោះ​វា​អាច​បណ្តាល​ឱ្យ​សក់​ដែល​កំពុង​ខូច​រឹត​តែ​ខ្ទេច ​និង​ជំពាក់​ថែម​។ យក​ល្អ​គ្រាន់​តែ​រុំ​សក់​សើម​នឹង​កន្សែង​ពោះ​គោ​ទៅ​បាន​ហើយ​។
៣. ប្រើក្រាស់ដែលមានធ្មេញរង្វើល
ត្រូវ​វែង​សក់​ជា​ពីរ​ចំណែក​សង​ខាង​សិន ​មុន​នឹង​សិត​សក់​ដើម្បី​កាត់​បន្ថយ​ការ​ជំពាក់​។អ្នក​គួរ​ជ្រើស​រើស​ក្រាស់​ដែល​មាន​ធ្មេញ​រង្វើល​ ហើយ​ត្រដោះ​ចុង​សក់​ថ្នម​ៗ​សិន​មុន​នឹង​សិត​សក់​ពី​ខាង​លើ​មក​។
៤. កាត់តម្រឹមចុងសក់  
សក់​ខូច​ខ្លាំង​បំផុត​គឺ​មាន​តែ​ចុង​ប៉ុណ្ណោះ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្អិត ​និង​សំពោង​។ ដូច​នេះ  គួរ​តែ​កាត់​ចុង​សក់​ចោល​ទើប​វា​អាច​ជួយ​ដល់​ការ​លូត​លាស់​សក់​ថ្មី​ទាំង​ស្រុង​។ មួយ​វិញ​ទៀត  នារី​ៗ​គួរ​តែ​កាត់​ចុង​សក់​ជា​រៀង​រាល់​ខែ​ដើម្បី​ឲ្យ​សក់​ មាន​សភាព​ភ្លឺ​រលោង​ ស្អាត ​និង​ឃើញ​ត្រង់​មាន​របៀប​រៀប​រយ​៕
ចែករំលែកទៅ:

Pov Phoeurn

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម

0 comments so far,add yours