ads

ចំណង​ស្នេហ៍គង់វង្ស​គឺ​ជា​អ្វី​ដែល​គូរ​ស្នេហ៍​គ្រប់​គ្នា​ចង់​បាន ប៉ុន្តែ​ពេល​ខ្លះ​មាត់​ចេះ​តែ​ថា​ចង់ តែ​អ្នក​មិន​ដែល​បញ្ចេញ​សកម្មភាព​អី​បន្តិច​ឡើយ។ បើសិន​ជា​អ្នក​តាំង​ចិត្ត​ថា​ចង់​ចង​ស្នេហាអ្នក​ឲ្យ​បាន​ជាប់​យូរអង្វែង​នោះ ថ្ងៃ​នេះ​ កញ្ញា នឹង​បង្ហើប​នូវ​តិចនិចមួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​ស្នេហា​អ្នក​កាន់​តែ​ផ្អែមល្ហែម និង​​រស់នៅ​បាន​យូរ​ជាមួយ​អ្នក ៖
១. គិត​អារម្មណ៍គ្នា​ទៅវិញ​ទៅ​មក
ដាក់​អារម្មណ៍​គេ​ក្នុង​អារម្មណ៍​អ្នក បើ​អ្នក​មិន​ចង់​បាន​អីដែល​គេ​ឲ្យ​នោះ អ្នក​ក៏​មិន​គួរ​ធ្វើ​រឿង​នោះ​ដាក់​គេ​ដែរ។ ត្រូវ​ចេះ​គិត​គូរ​ថ្លឹងថ្លែងអារម្មណ៍​គ្នា​ទៅវិញទៅ​មក មិនមែន​ធ្វើ​អី​គិត​តែ​ពី​ខ្លួន​ឯង​នោះទេ​។
២. អត់ធ្មត់រវាងគ្នានឹង​គ្នា
ចំណុច​នេះ​សំខាន់​ខ្លាំង​ណាស់ព្រោះ​មនុស្ស​យើង​តែ​ងមាន​កំហុស ការ​លើសលោះ ការ​ថ្នាំងថ្នាក់​នឹង​គ្នា តែ​បើ​ស្នេហា​អ្នក​មាន​ការ​អត់ធ្មត់​នោះ វា​នឹង​ប្រសើើរ​ឡើង​វិញ។ រឿង​ខ្លះ​អត់​បាន​ក៏​អត់​ទៅ រឿង​ខ្លះ​អត់ទោស​បាន​ក៏​អត់​ទៅ អ្វី​ដែល​សំខាន់​គឺ​ការ​ដឹង​កំហុស នឹង​ផ្ដល់​តម្លៃ​ឲ្យ​គ្នា។
៣. ផ្ដល់ពេលវេលាឲ្យ​គ្នា
ពេល​វេលា​នេះ​មួយ​គឺ​សំខាន់ណាស់​សម្រាប់​ស្នេហា ទោះ​រវល់​យ៉ាង​ណា​ក៏​គួរ​តែ​រក​ពេល​ជួប​គ្នា បង្កើន​ភាព​ផ្អែមល្ហែម​ជាមួយគ្នាុដែរ។ ម្យ៉ាងទៀត​ការ​ Call​ រក​គ្នា ផ្ញើសារ​រក​គ្នា​គឺ​សុទ្ធ​តែ​រឿង​ដែល​អ្នក​ត្រូវ​ធ្វើ ព្រោះ​មិន​បាន​ជួប​គ្នា​ក៏​អាច​និយាយ​គ្នា​តាម​រយៈនេះ​ដែរ។
៤. បំពេញ​កន្លែង​ដែល​ខ្វះ​ខាត
បើ​អ្នក​ខ្វះភាព​ផ្អែមល្ហែម​ដាក់​គ្នា អ្នក​គួរ​តែ​ចាប់​ផ្ដើម​បំពេញ និង​កែប្រែ​វា ហើយ​បើ​អ្នក​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់ គួរទេ​ចាប់​ផ្ដើុម​ខ្វល់ខ្វាយ​ពី​គ្នា​ឲ្យ​បាន​ច្រើន។ បើ​ដឹង​ថា​ខ្លួន​ឯង ឬ​ដៃ​គូខ្វះ​ខាត​ត្រង់​ណា​ហើយ គួរ​តែ​បំពេញ​គ្នាទៅវិញទៅ​មក មិន​មែន​ចាំ​តែ​ចាប់​កំហុស​នោះ​ទេ។
៥. រួម​គ្នា​ដោះស្រាយ​បញ្ហា
បើ​អ្នក​ឈ្លោះ​គ្នា គួរ​តែ​លើក​យក​មក​ដោះស្រាយ​មិន​មែន​គេចចេញបាត់រៀងៗខ្លួន​នោះ​ទេ។ ជជែកគ្នា ដោះស្រាយ​ជាមួយ​គ្នា នេះ​ទើប​ជា​ស្នេហា​គម្រូមួយ។
៦.​ រក្សាពាក្យ​សន្យា
ត្រូវ​គោរពពាក្យ​សន្យា​ដែល​បាន​សន្យា​ជាមួយ​គ្នា ហើយ​បើ​ដឹង​ថា​ខ្លួន​ឯង​មិន​អាច​ធ្វើ​បាន​ទេ​កុំ​សន្យាខ្យល់​អី។ ពេល​ខ្លះ​អ្នក​បាន​តែ​មាត់​ តែ​ទង្វើវិញ​គឺ​សូន្យ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ម្ខាងទៀត​អស់ជំនឿចិត្ត។
៧. ស្មោះ​ត្រង់
កុំ​ព្យាយាម​លាក់បាំង​គ្នាអី​ ព្រោះ​បើ​អ្នក​ចាប់​ផ្ដើម​មាន​ការ​លាក់​បាំង ការ​កុហក​គ្នា​ហើយ​មិន​យូរ​ទេ​ស្នេហា​អ្នក​នឹង​ត្រូវ​រលាយ​។ មាន​រឿង​អី​ក៏​ដោយ​ក៏​គួរ​តែ​ប្រាប់​គ្នា និយាយ​គ្នា ជាពិសេស​គឺ​កុំ​ព្យាយាម​កុហក​ដើម្បី​មនុស្ស​ម្នាក់​ទៀត​អី។
ទាំង​នេះ​សុទ្ធ​តែ​ជាចំណុច​សំខាន់​សម្រាប់​ថែរក្សា​ស្នេហា​អ្នក ព្រោះ​បើ​អ្នក​ឃ្លាតឆ្ងាយ​ពី​រឿង​នវ​ហើយ​នោះ​ស្នេហា​អ្នក​ក៏​មិន​សូវ​ជា​រីកចម្រើន​ប៉ុន្មាន​ដែរ៕
ចែករំលែកទៅ:

Pov Phoeurn

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម

0 comments so far,add yours