ads

មនុស្ស​ស្រី​មាន​អ័រម៉ូន​ដែល​ជំរុញ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​នៃ​អារម្មណ៍​ខ្លាំង​។​ ជួន​កាល​ទៅ​ក៏​មិន​សប្បាយ​ចិត្ត​គ្មាន​ហេតុ​ផល​ ហើយ​ជួន​កាល​ទៀត​ក៏​សប្បាយ​ចិត្ត​ ហើយ​និយាយ​លេង​បញ្ចេញ​យោបល់​ច្រើន​ជ្រុល។​ ជា​ពិសេស​ពេល​បាន​នៅ​ជុំ​មិត្ត​ភក្តិ​ ចូល​ចិត្ត​និយាយ​ពី​នេះ​ពី​នោះ​ហើយ​ចូល​ដល់​និយាយ​រឿង​ដែល​មិន​គួរ​ និយាយ​ទាំង​៥​ចំណុច​នេះ៖
១.​ គំនិត​ផ្ទាល់​ខ្លួន​
ពេល​សប្បាយ​ចិត្ត​ស្រី​ៗ​តែង​តែ​បញ្ចេញ​ទស្សនៈ​ ផ្ទាល់​ខ្លួន​អំពី​គ្រួសារ​ បែប​បទ​ជីវិត​ទៅ​លើ​ មិត្ត​ភក្តិ​ របស់​ខ្លួន​ដែល​កំពុង​តែ​អង្គុយ​ជា​មួយ​ខ្លួន​នោះ​។​ ពេល​និយាយ​ត្រូវ​គ្នា​មិន​ជា​អ្វី​ទេ​ តែ​អ្នក​មិន​គួរ​ចេះ​ដឹង​រឿង​គ្រួសារ​គេ​អញ្ចឹង​ទេ​ ទោះ​បី​ជា​ដំបូន្មាន​ល្អ​ក៏​ដោយ។​ ព្រោះ​ពេល​រំសាយ​ក្រុម​ គេ​និង​មាន​គំនិត​គុំ​និង​អ្នក។​ ​ម៉្យាង​ទៀត​ទោះ​អ្នក​ប្រាប់​ក៏​មិន​បាន​ប្រយោជន៍​អ្វី​ដែរ​ មាន​តែ​ធ្វើ​ឲ្យ​មិត្ត​ភក្តិ​ដទៃ​ ពេប​ជ្រាយ​អ្នក​តែ​ប៉ុណ្ណឹង។​
២.​ ធ្វើ​ល្អ​បាន​ផល​ល្អ​ហើយ​ មិន​ចាំ​បាច់​ដើរ​ប្រាប់​គេ​ទេ
រឿង​មួយ​ទៀត​គឺ​រាល់​អំពើ​ល្អ​របស់​អ្នក​បាន​ធ្វើ​កន្លង​មក​ ទោះ​មាន​អ្នក​ឃើញ​ឬ​មិន​ឃើញ​ គួរ​រក្សា​ភាព​ស្ងប់​ស្ងាត់​ ដោយ​មិន​គួរ​រំលឹក​ ឬ​ផុស​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​នូវ​រាល់​ការ​ងារ​ដែល​អ្នក​បាន​ជួយ​ដល់​អ្នក​ដទៃ​នោះ​ទេ។ ព្រោះ​អ្នក​ដឹង​គេ​ប្រាកដ​ជា​គោរព​អ្នក​ តែ​បើ​អ្នក​ខំ​ប្រកាស​យ៉ាង​នេះ​គេ​ច្បាស់​ជា​យល់​ថា​អ្នក​ជួយ​ដោយ​មាន​បំណង​ផ្សេង​ ទាំង​ដែល​វា​មិនមែន​ជា​ការ​ពិត។​
៣.​ អ្នក​មិន​គួរ​និយាយ​ពី​ផែន​ការ​និង​គោល​បំណង​ការងារ​ប្រាប់​អ្នក​ដទៃ​ឡើយ​
គម្រោងការ​នៅ​ថ្ងៃ​អនាគត​ ឬ​ផែន​ការ​ការងារ​ផ្សេងៗ​ គួរ​កុំ​ប្រាប់​អ្នក​ណា​ព្រោះ​អ្នក​ផ្សេង​អាច​ចំលង​ពី​អ្នក​ ហើយ​ធ្វើ​បាន​ល្អ​ជាង​អ្នក។​ បើ​ប៉ះ​ចំ​មិត្ត​មាន​គំនិត​អាក្រក់​ទៀត​នោះ​ គឺ​ពួក​គេ​អាច​រក​វិធី​រារាំង​​គម្រោង​ផែនការ​របស់​អ្នក​ក៏ថា​បាន។ ត្រូវ​ចាំ​​ថា​មិត្តភ័ក្ដិ​ភាគ​ច្រើន​គឺ​សប្បាយ​ចិត្ត​នៅ​ពេល​យើង​ជោគជ័យ ប៉ុន្តែ​​ពួក​គេ​មិន​​ប្រាកដ​ថា​សប្បាយ​ចិត្ត​នឹង​ឃើញ​យើង​ជោគជ័យ​លើស​ពួក​គេ​នោះ​ឡើយ។
៤.​ មិន​ត្រូវ​ប្រាប់​ពី​ជីវិត​ឯកជន​ផ្ទាល់​ខ្លួន​ឡើយ
អ្នក​មិន​គួរ​ចែក​រំលែក​ ឬ​និយាយ​ប្រាប់​ជីវិត​ឯកជន​របស់​ខ្លួន​ដូចជា​ រឿង​ផ្លូវ​ភេទ​, សាសនា​,​ ផ្នត់​គំនិត​ ឬ​បែប​បទ​ជីវិត​ របស់​អ្នក​ទៅ​អ្នក​ណា​ឡើយ​។​ វា​ដូច​ជា​ប្រាប់​ចំណុច​ខ្សោយ​ខ្លួន​ឯង​ដូច្នេះ​ដែរ។ ម៉្យាង​ទៀត​អ្នក​មិន​ដឹង​ថា​ មនុស្ស​ដែល​អ្នក​ប្រាប់​នោះ​គេ​មាន​ការ​គិត​ដូច​អ្នក​ឬ​អត់​ផង​។ ដូច្នេះ​គួរ​កុំ​និយាយ​ដល់​ចំណុច​ទាំង​នោះ។​
៥.​ កុំ​ញ៉ាំ​ត្រាវ​ដល់​រឿង​គ្រួសារ​ឯង​
ជា​គ្រួសារ​តែ​មួយ​ទោះ​មាន​ពេល​ខ្លះ​ល្អ​ ឬអាក្រក់​ ដាច់​ខាត​មិន​ត្រូវ​និយាយ​ប្រាប់​អ្នក​ដទៃ​​នោះ​ឡើយ ព្រោះ​វា​ដូច​ហែក​សំពត់​ខ្លួន​ឯង​ ព្រោះ​គ្មាន​អ្នក​ណា​ខ្មាស​គេ​ជួស​យើង​ខ្លួន​ឯង​ទេ។​ ដូច្នេះ​ត្រូវ​ចេះ​កាន់​ជើង​គ្នា​ ឲ្យ​តម្លៃ​ទៅ​គ្នា​ទើប​គ្រួសារ​មាន​សុភមង្គល​ ហើយ​អ្នក​ដទៃ​ខ្លាច​រអា ៕
ចែករំលែកទៅ:

Pov Phoeurn

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម

0 comments so far,add yours