ads

មនុស្ស​ស្រី​ប្រាកដ​ជា​ចង់​ស្ដាប់​ពាក្យ​ថា "តើ​អូន​ព្រម​រៀបការ​ជា​មួយ​បង​ទេ" ហើយ​បើ​ឮ​មែន​នាង​មិន​បង្អង់​យូរ នឹង​ឆ្លើយ "Yes” ជា​មិន​ខាន តែ​នោះ​ជា​ក្ដី​រំពឹង​របស់​មនុស្ស​ស្រី​តែ​ម្ខាង​ប៉ុណ្ណោះ។ ដូចនេះ​គួរ​ធ្វើ​យ៉ាង​ណា បើ​សង្សារ​ដែល​ស្រលាញ់​គ្នា​ជិត ១០ ឆ្នាំ​ហើយ បែរជា​មិន​សុំ​អ្នក​រៀបការ​សោះ?
១.ប្រាប់​គាត់​ថា​អ្នក​មាន​ត្រៀម​ខ្លួន​រួច​ហើយ
នារី​មួយ​ចំនួន​ប្រាកដជា​អៀន មិន​ហ៊ាន​សួរ​ចំ​ៗ​ឡើយ។ តែ​អ្នក​អាច​ប្រាប់​ទៅ​ដៃគូ​បាន​ថា អ្នក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ធ្វើជា​មេផ្ទះ​មួយ​រូប។
២.និយាយ​បែប​បញ្ឆិតបញ្ឆៀង
បើ​មិន​ហ៊ាន​ហា​មាត់​សួរ​គាត់​ចំ​ៗ ឬ​ក៏​ប្រាប់​គាត់​ថា​អ្នក​បាន​ត្រៀម​ខ្លួន​រួច ដើម្បី​រៀបការ​ទេ​នោះ​គួរតែ​ប្រើ​វិធី​សួរ​បែប​បញ្ឆិតបញ្ឆៀង​វិញ។ ពេល​ឃើញ​គ្រួសារ​អ្នក​ដទៃ​មាន​ក្ដី​សុខ អ្នក​គួរ​តែ​និយាយ​បញ្ឆិតបញ្ឆៀង​ថា «ចង់​បាន​គ្រួសារ​ដ៏​កក់ក្ដៅ​ដូច​គេ» ឬ​និយាយ​ថា «បើ​នោះ​ជា​គ្រួសារ​យើង​វិញ អូន​នឹង​ធ្វើឲ្យ​មាន​សុភមង្គល​ជាង​នេះ​ទៅ​ទៀត»។ សម្ដី​បែប​នេះ​ប្រុស​ៗ​ប្រាកដជា​យល់​ហើយ។
៣.ត្រូវ​មើល​កាលៈទេសៈ​ដែរ
ត្រូវ​ចាំ​ថា​មុន​នឹង​និយាយ​អ្វី គួរ​មើល​ពី​ស្ថានភាព​គ្រួសារ និង​ដៃគូ​ជាមុន​សិន។ បើ​គេ​កំពុងតែ​មាន​បញ្ហា​ហិរញ្ញវត្ថុ ឬ​ជួប​ទុក្ខ​ធំ​ក្នុង​ផ្ទះ​មិន​គួរ​និយាយ​អ្វី​ឡើយ តែ​អាច​ប្រាប់​គាត់​បាន​ថា អ្នក​ពិតជា​ចង់​ក្លាយ​ជា​ចំណែក​មួយ​ក្នុង​គ្រួសារ​គាត់ ដើម្បី​បាន​ចែក​រំលែក​រឿង​ទាំង​ឡាយ​បាន។
៤.មើល​លើ​ខ្លួនឯង​ជាមុន​សិន
ពិនិត្យ​លើ​ខ្លួនឯង​ឲ្យ​ច្បាស់​សិន មុន​និយាយ​ថា​ចង់​រៀបការ ព្រោះ​មនុស្ស​ប្រុស​ក៏​អាច​មើល​ដឹង​ថា​អ្នក​សក្ដិសម​ជា​ភរិយា​គេ​ហើយ ឬ​នៅ។ ពេលខ្លះ​គេ​អាច​រង់ចាំ​ឲ្យ​អ្នក​មាន​គំនិត​ចាស់​ទុំ​ជាង​នេះ ព្រោះ​បើ​ទាក់ទង​គ្នា​មក​យូរ​ហើយ អាយុ​ក៏​មិន​ក្រោម ៣០ ឆ្នាំ។ បុរស​វ័យ​ប៉ុណ្ណោះ​មាន​ភាព​ចាស់ទុំ​ខ្លាំងណាស់ បើ​គេ​ចង់​មាន​ថ្មី ក៏​មាន​យូរ​ដែរ​ហើយ៕
ចែករំលែកទៅ:

Pov Phoeurn

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម

0 comments so far,add yours