ads

នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ គូ​ណា​ក៏​ដូច​គូ​ណា​ដែរ តែងតែ​បាន​ឆ្លងកាត់​បញ្ហា​ទាំង ៥ នេះ។ កញ្ញា សូម​បង្ហាញ​ពី​បញ្ហា​ដែល​តែង​កើតឡើង​​ ហើយ​គូ​ស្វាមី​ភរិយា​ខ្លះ​ពុះពារ​សឹងតែ​មិនបាន៖
១.បញ្ហា​ប្រាក់
បញ្ហា គឺ​ថា​ប្ដី​ប្រពន្ធ​បាន​បែងចែក​ការ​ចំណាយ​មិន​សមរម្យ ឬ​បញ្ហា​អ្នក​កាន់កាប់​លុយ ជាពិសេស​បញ្ហា​បំណុល​របស់​ភាគី​​ម្ខាង​ៗ។ ​ប្ដី​ប្រពន្ធ​ជាច្រើន​បាន​ឈ្លោះ​គ្នា រហូត​​ដល់​ថ្នាក់​លែងលះ​គ្នា​ទៀត​ផង ពេល​មិន​មាន​ដំណោះស្រាយ​ត្រឹមត្រូវ។ ដូច្នេះ​មុន​ពេល​អ្នក​រៀបការ​គួរ​តែ​និយាយ​គ្នា​ឲ្យ​ច្បាស់លាស់​អំពី​ការ​គ្រប់គ្រង​លុយ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​នៅ​ពេល​ក្រោយ។
២.ប្រច័ណ្ឌ
ការ​ច្រណែន​ជា​រឿយ​ៗ​បណ្ដាល​មក​ពី​ការ​មិន​ទុកចិត្ត។ ប្ដី ឬ​ប្រពន្ធ​មាន​អារម្មណ៍​ថា មិន​មាន​សុវត្ថិភាព ពេល​ម្ខាង​ទៀត​នៅ​ឆ្ងាយ​ពី​ខ្លួន។ អ្នក​ខ្លះ​ទៀត​ព្រោះតែ​មិន​ជឿ​ទុក​ចិត្ត​នេះ​ឯង រហូត ឈាន​ទៅ​ប្រច័ណ្ឌ​ជាមួយ​អ្នក​នៅ​កន្លែង​ធ្វើការ ធ្វើឲ្យ​ការ​រស់នៅ​លែង​សូវ​មាន​សុភមង្គល។
៣.បញ្ហា​គ្រួសារ​ខាង​ប្ដី និង​ខាង​គ្រួសារ​ប្រពន្ធ​មិន​ត្រូវ​គ្នា
នេះ​ទើប​ជា​បញ្ហា​ដោះស្រាយ​មិន​ចេញ។ កាលណា​គ្រួសារ​គ្រួសារ​ខាង​​ប្ដី និង​ខាង​គ្រួសារ​ប្រពន្ធ​មិន​ត្រូវ​គ្នា ផ្ដល់​ផល​វិបាក​ដល់​អ្នក​នៅ​កណ្ដាល គឺ​កូន​ៗ។
៤.កិច្ចការ​ផ្ទះ
ដោយសារ​តែ​ការងារ​នេះ​មិន​ដែល​បាន​កំណត់​ច្បាស់លាស់​ថា​ជា​តួនាទី​របស់​ប្រពន្ធ ឬ​ប្ដី​ដាច់​មុខ ទើប​ពួកគេ​ចេះតែ​ឈ្លោះ​គ្នា។ មួយ​វិញ​ទៀត​ព្រោះតែ​ការ​មិន​ចេះ​យោគយល់​រវាង​គ្រួសារ​ដោយ​ប្ដី​ប្រកាន់​ថា​នោះ​ជា​ការងារ​មនុស្ស​ស្រី ហើយ​ស្ត្រី​គិត​ថា​នោះ​មិនមែន​ជា​ការងារ​ខ្លួន​តែ​ម្នាក់ ព្រោះ​ត្រូវ​ចេញ​ទៅ​រក​លុយ​ខាង​ក្រៅ​ផ្ទះ​ដែរ។
៥.ភាព​តានតឹង
ប្ដី​ប្រពន្ធ​ណា​ក៏​ដូច​គ្នា​ដែរ តែង​មាន​ភាព​តានតឹង ឬ​ការ​ខ្វល់ខ្វាយ​ពី​អនាគត​គ្រួសារ ទើប​បណ្ដាល​ឲ្យ​ភាព​តានតឹង​នេះ​បង្ក​ទៅ​ជា​ជម្លោះ។ គូ​ខ្លះ​មាន​រឿង​មិន​សប្បាយ​ចិត្ត​ពី​ខាង​ក្រៅ រហូត​នាំ​ភ្លើង​ចូល​មក​ក្នុង​ផ្ទះ៕
ចែករំលែកទៅ:

Pov Phoeurn

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម

0 comments so far,add yours