ads

បើ​អ្នក​ជួប​រឿង​ខក​ចិត្ត​ជា​ច្រើន​ដង​ហើយ​នោះ បន្ទាប់មក​ក៏មាន​អារម្មណ៍​ថា​ពិបាក​ទ្រាំ និង​ឈឺចាប់​ខ្លាំង​អ្នក​អាច​សាកល្បង​ធ្វើ​រឿង​ទាំង​ ៧​នេះ​បាន។ ​វា​នឹង​អាច​ជួយ​សម្រួល​ការ​ឈឺចាប់​អ្នក​ក្នុង​កំឡុង​ពេល​ឈឺចាប់​នោះ ៖
១. ចុះ​ទៅ​តាម​ខេត្ត​​ម្នាក់​ឯង​មួយ​រយៈ
គួរ​តែ​ជ្រើស​រើស​កន្លែង​ដែល​មាន​ធម្មជាតិ​ស្អាត ឬ​ក៏​សមុទ្រ​ ព្រោះ​វា​អាច​ជួយ​សម្រួល​នូវ​ភាព​តានតឹង​របស់​អ្នក​មួយ​ផ្នែក​ធំ។
២.ចំណាយ​ពេល​ជាមួយ​គ្រួសារ
អ្នក​អាច​ទៅ​នៅ​ជាមួយ​គាត់​មួយ​រយៈ​ធំ ឬ​ក៏​អាច​នាំ​គាត់​ដើរ​លេង​ ឬ​ធ្វើ​រឿង​ណា​ដែល​សប្បាយ​ចិត្ត​ឲ្យ​បាន​ច្រើន។ ព្រោះ​វិធី​នេះ​អាច​ឲ្យ​អ្នក​មាន​អារម្មណ៍​កក់ក្ដៅ​បាន​ច្រើន​។
៣. ចេញ​ក្រៅ​ជាមួយ​មិត្តភក្តិ
បើ​មាន​មិត្តភក្តិ​អាច​ចេញ​ក្រៅ​បាន​អ្នក​គួរ​តែ​ឧស្សាហ៍​ចេញ​ជាមួយ​ពួកគេ ព្រោះ​ពួក​គេ​អាច​ឲ្យ​អ្នក​ភ្លេច​នូវ​រឿង​មិន​សប្បាយ​ចិត្ត​មួយ​ចំនួន​បាន។
៤. បង្កើន​ភាព​រីករាយ​ឲ្យ​ខ្លួន​ឯង
គួរ​តែ​សាកល្បង​ចេញ​ទៅ​ក្រៅ​ម្នាក់​ឯង​ខ្លះ ដូច​ជា​ទៅ​ញ៉ាំ​អី មើល​កុន ហាត់​ប្រាណ​ ឬ​ស្រូប​យក​ខ្យល់​អាកាស ព្រោះ​វា​អាច​ឲ្យ​អ្នក​ជួប​មនុស្ស​ថ្មី​ៗ និង​រឹង​មាំ​ជាង​មុន។ ដកពិសោធន៍​ពី​ខ្លួន​ឯង រឹងប៉ឹងចំពោះខ្លួន​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​មាន​ជានិច្ច។
៥. គិត​អី​ដែល​ល្អៗ
ព្យាយាម​គិត​អី​ឲ្យ​បាន​ល្អ​ៗ ដើម្បី​ជំនួយ​ដល់​ការ​ឈឺចាប់​ដែល​បាន​ជួប ព្រោះ​បើ​អ្នក​គិត​តែ​រឿង​អាក្រក់ៗ​ទៀត​នោះកាន់​តែ​ធ្វើ​ឲ្យ​អ្នក​បាក់​ទឹក​ចិត្ត និង​អស់សង្ឃឹម​កាន់​តែ​ខ្លាំង។
៦. ថែ​រក្សា​ខ្លួន​ឲ្យ​ស្អាត​ជានិច្ច
ទោះ​មាន​រឿង​អី​ក៏​ដោយ​ក៏​មិន​ត្រូវ​មិន​ខ្វល់​ពី​ខ្លួន​ឯង​ដែរ ត្រូវ​ស្រឡាញ់​ និង​ថែរក្សា​ខ្លួន​ឯង​ឲ្យ​បាន​ស្អាត​ដើម្បី​ពេល​ផ្ដល់​កន្លាំង​ចិរត្ត​ឲ្យ​ខ្លួន​ឯង និង​ក្ដី​សង្ឃឹម​នៅ​ពេល​ដែល​យើង​មាន​រូប​រាង​ស្អាត ស្រស់បស់។
៧. រៀន​ជំនាញ​ផ្សេងៗ
ដូច​ជា​រៀន​ថតរូប រៀន​ភ្លេង រៀន​ហែល​ទឹក ឬ​ក៏​រៀន​ច្រៀង​ទៅ​តាម​អ្វី​ដែល​អ្នក​ចង់។ ការ​រៀន​បន្ថែម​នូវ​អ្វី​ដែល​ប្លែក​អាច​ជួយ​ឲ្យ​មាន​អារម្មណ៍​ល្អ និង​ប្លែក​ជាង​មុនដែល​អាច​ជា​ថ្នាំ​ជួយ​អ្នក​បាន​មួយ​កម្រិត​ទៀត៕
ចែករំលែកទៅ:

Pov Phoeurn

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម

0 comments so far,add yours