
ប្រិយមិត្តជួបបញ្ហាមានស្នាមជាំ ឬអាចន៍រុយលើមុខមែនទេ? កញ្ញា មានរូបមន្តថ្មីដែលអាចព្យាបាលបាន ដោយគ្រាន់តែប្រើបន្លែមួយមុខនេះប៉ុណ្ណោះ។ ខាងក្រោមគឺជារូបមន្ត និងវិធីធ្វើ៖
ការព្យាបាលមុខអាចម៍រុយ ដោយប្រើផ្លែល្ហុងខ្ចី
ល្ហុងមិនទុំគឺគ្រប់គ្រាន់សម្រាប់ព្យាបាលបញ្ហានេះហើយ ព្រោះវាមានផ្ទុកអង់ហ្ស៊ីមដែលជួយធ្វើឲ្យស្បែកស្រស់ថ្លា និងសម្បូរវីតាមីន C។ សារធាតុទាំងពីរមុខនេះ នឹងជួយកាត់បន្ថយដំណើរការចាស់របស់ស្បែក ថែមទាំងព្យាបាលជំងឺមហារីក។
របៀបធ្វើ៖
- លាងសម្អាតល្ហុង ហើយចិតសំបក និងពុះជាពីរយកគ្រាប់ចេញឲ្យអស់ និងកាត់ជាកង់ៗ បន្ទាប់មកយកទៅដាក់ក្នុងម៉ាស៊ីនកិន។
- ប្រើស្បៃ ដើម្បីត្រងយកកាកសំណល់ចេញ។
- លាងសម្អាតមុខ ដោយប្រើទឹកស្អាត និងលាបទឹកល្បាយល្ហុងឲ្យបានបានសព្វលើផ្ទៃមុខ។
- ប្រើដៃម៉ាស្សាថ្នមៗប្រហែលជា ៥ នាទី ដើម្បីជួយបំបាត់ការឈឺចាប់ រមាស់លើស្បែក។
-បន្ទាប់ពីម៉ាស្សារួចរក្សាទុករយៈពេល ៣០ នាទី ចាំលាងសម្អាតជាមួយទឹកស្អាត។ អ្នកត្រូវអនុវត្ត ៣ដងក្នុងមួយថ្ងៃ ដើម្បីឲ្យឆាប់មានប្រសិទ្ធភាពបំផុត៕



មានចម្ងល់បញ្ចេញមតិនៅខាងក្រោម
0 comments so far,add yours
Post a Comment