ads

ប្រហែល​ពេល​ខ្លះ​ស្នេហា​អាច​នឹង​មាន​និស្ស័យ​ជា​អ្នក​ដឹក​ដៃ​ជួប​គ្នា តែ​បើសិន​ជា​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​នារី ៥​ប្រភេទ​ខាង​ក្រោម​នេះ គួរ​តែ​នៅ​ម្នាក់​ឯង​ជាជាង​មាន​សង្សារ ៖
១. មិន​ចូល​ចិត្ត​ពាក្យ​ផ្អែម​ល្ហែម ឬ​ការ​ខ្វល់ខ្វាយ​ពី​អ្នក​ណា
ជា​មនុស្ស​ស្រី​ដែល​មិន​សូវ​ជា​ចូល​ចិត្ត​ស្ដាប់​ពាក្យ​ផ្អែម​ល្ហែម​ ឬ​ក៏​ការ​យក​ចិត្ត​ទុក​ដាក់​ពី​នរណា​ម្នាក់។ អាច​និយាយ​ថា​ពេល​ស្ដាប់​ពាក្យ​បែប​ហ្នឹង​ហើយ​អ្នក​មាន​អារម្មណ៍​ថា​រអើម ឬ​ក៏​មាន​អារម្មណ៍​ថា​សុទ្ធ​តែ​ជា​ពាក្យ​បោក​បញ្ឆោត​នៅ​ពេល​ដែល​គេ​ស្រឡាញ់​អ្នក​ដំបូងៗ។
២. មិន​សូវ​ចេះ​ខ្វល់​ ឬ​ទ្រ​នរណា​ម្នាក់
មិន​ចូល​ចិត្ត​ខ្វល់ខ្វាយ​ច្រើន ឬ​អាច​និយាយ​បាន​ថា​មិន​ចេះ​ទ្រ​នរណា​តែ​ម្ដង។ ចូល​ចិត្ត​ភាព​ដាច់​ស្រេច​ ស្ងៀម​ស្ងាត់ មិន​ចេះ​លួង​ ឬ​រញ៉េរញ៉ៃ​នោះ​ទេ។
៣. សប្បាយ​ចិត្ត​ជាមួយ​ការ​រស់​នៅ​​បច្ចុប្បន្ន
ស្រឡាញ់​របៀប​រស់​នៅ​ខ្លួន​ឯង​ពេល​នេះ មាន​សេរីភាព​ មាន​ភាព​រីករាយ ជា​ពិសេស​ពេល​នៅ​ខ្លួន​មួយ​គឺ​ល្អ​បំផុត។ អ្នក​មិន​ចង់​បាន​អ្នកណា​មក​ចូល​ក្នុង​ជីវិត ឬ​មាន​ន័យ​ថា​មិន​ចង់​ពេល​ធ្វើ​អី​មួយ​ត្រូវ​ប្រាប់​គេ។
៤. គ្មាន​អារម្មណ៍​ថា​ច្រណែន​ពេល​ឃើញ​អ្នកមាន​គូ​នៅ​ជាមួយ​គ្នា
ទោះ​បី​ខ្លួន​ឯង​នៅ​ទំនេរ​ក៏​ដោយ​ក៏​គ្មាន​អារម្មណ៍​អាណិត​ខ្លួន​ឯង​ពេល​គ្មាន​សង្សារ​នឹង​គេ​ដែរ ផ្ទុយ​ទៅ​វិញ​ពេល​ខ្លះ​អាច​ជ្រេញ​នឹង​អ្នក​ដែល​មាន​គូ​ទៀត​ផង។ អ្នក​គ្មាន​អារម្មណ៍​ច្រណែន ឬ​គិត​ស្រមៃ​ថា​ចង់​បាន​ដៃគូ​នឹង​គេ​ឡើយ។
៥. ចូលចិត្ត​ដក​ពិសោធន៍​អ្វី​ថ្មីៗ
ជា​មនុស្ស​ស្រី​ដែល​ចូល​ចិត្ត​ដក​ពិសោធន៍​រឿង​ថ្មីៗ ទៅ​កន្លែង​ប្លែកៗ ឬ​ជា​ប្រភេទ​មនុស្សស្រី​ដែល​ស្រឡាញ់​ការ​ដើរ​ហើរ និង​ធ្វើ​រឿង​ដែល​ខ្លួន​មិន​ដែល​ធ្វើ។ មនុស្ស​ស្រី​បែប​នេះ​មាន​សង្សារ​ក៏​មិន​ចេះ​ល្អ​ជាមួយ​គ្នា​ដែល ព្រោះ​មិន​ចេះ​នៅ​មួយ​កន្លែង​នោះ​ទេ ហើយ​រឹត​តែ​មិន​ចូល​ចិត្ត​ឲ្យ​គេ​ឃាត់ឃាំង​ច្រើន។​ បើ​សិន​ជា​អ្នក​នៅ​មាន​ប្រភេទ​បែប​នេះ​នៅ​ឡើយ នោះ​អាច​និយាយ​បាន​ថា​មិន​បាច់​យក​សង្សារ​ល្អ​ជាង ព្រោះ​ជីវិត​ពេល​នេះ​គឺ​ល្អ​បំផុត៕​​
ចែករំលែកទៅ:

Pov Phoeurn

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម

0 comments so far,add yours