
មនុស្សស្រីៗតែងចង់បានរោមភ្នែក ក្រាសងស្អាត ជាពិសេសចង់បានឲ្យរោមភ្នែកវែងតែម្ដង។ តែក៏មានមូលហេតុដែលធ្វើឲ្យរោមភ្នែកមិនអាចដុះវែងបានដែរ ព្រោះតែការជ្រុះរាល់ថ្ងៃនេះឯង ហើយទម្លាប់មិនល្អ ៧ យ៉ាងខាងក្រោមនេះ ទើបធ្វើឲ្យចំណុចទាក់ទាញនៃភ្នែកនោះមានសភាពជ្រុះរហូត៖
១.ប្រើម៉ាស្ការ៉ាយូរពេក
ម៉ាស្ការ៉ាដែលទិញមករយៈពេលយូររាប់ចាប់ពីថ្ងៃទិញមក នឹងធ្វើឲ្យរោមភ្នែកសើម ឬប្រតាកជានិច្ច នេះជាការសម្រួលដល់ការជ្រៀតចូល និងរីកលូតលាស់នៃបាក់តេរី។ ដូច្នេះគួរតែប្រើម៉ាស្ការ៉ាបីខែក្រោយទិញប៉ុណ្ណោះ ដើម្បីផ្លាស់ប្ដូរប្រភេទថ្មី និងអាចធានាសុវត្ថិភាពនៃភ្នែក។
២.ពណ៌ភ្នែក
សារធាតុគីមីមួយចំនួនដែលរកឃើញនៅក្នុងពណ៌ភ្នែកនេះអាចបណ្ដាលឲ្យអ្នកបាត់បង់រោមភ្នែក ជាអចិន្ត្រៃយ៍ ប្រសិនបើផាត់រាល់ថ្ងៃ។ ក្នុងករណីដ៏អាក្រក់បំផុតវាអាចបណ្ដាលឲ្យងងឹតភ្នែក ប្រសិនបើប្រើមិនត្រឹមត្រូវ។
៣.មិនលាងសម្អាត
ប្រសិនបើអ្នកផាត់មុខទៅចូលរួមក្នុងកម្មវិធី ហើយត្រឡប់មិនវិញមិនបានសម្អាតជាតិកង្វក់លើស្បែក និងរង្វង់ភ្នែក ធ្វើឲ្យរោមភ្នែកស្ងួតរញ៉េរញ៉ៃ និងស្ងួត ងាយនឹងជ្រុះ។ ទោះបីពេលខ្លះមិនជ្រុះក៏ដោយ តែវាបង្កឲ្យមានរោគសញ្ញាដទៃទៀតដូចជារមាស់ភ្នែក ហើយអ្នកយកដៃទៅញី នោះប្រាកដណាថារោមភ្នែកនឹងជ្រុះយ៉ាងហោចណាស់ ៣ សរសៃ។
៤.ប្រើប្រាស់ឧបករណ៍ពត់រោមភ្នែកមិនបានត្រឹមត្រូវ
ឧបករណ៍ប្រភេទនេះ ជួយឲ្យរោមភ្នែកមើលទៅងស្អាត។ តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកប្រើវាមិនបានត្រឹមត្រូវពេលសង្កត់ខ្លាំង ឬយូរពេក នោះនឹងធ្វើឲ្យដាច់រោមភ្នែក។
៥.គ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់ភ្នែក
អាហារគ្មានសារជាតិគ្រប់គ្រាន់ដែលអាចផ្គត់ផ្គង់ទៅដល់ភ្នែក ក៏អាចជាហេតុផលធ្វើឲ្យរោមភ្នែកមិនដុះវែងបានដែរ។ ដូចនេះគួរបន្ថែមអាហារសម្បូរវីតាមីន A សម្រាប់ភ្នែកដូចជាត្រីសូម៉ុង ផ្សិត ស៊ុត ដើម្បីជំរុញឫសរោម។
៦.ពាក់រោមភ្នែកក្លែងក្លាយ
នៅពេលដែលអ្នកពាក់ភ្នែក ធ្វើឲ្យរមាស់នៅជុំវិញត្របកភ្នែកពេលនោះអ្នកនឹងយកដៃទៅជូតទឹកភ្នែក នោះក៏ជាពេលធ្វើឲ្យរោមភ្នែកជ្រុះ៕



មានចម្ងល់បញ្ចេញមតិនៅខាងក្រោម
0 comments so far,add yours
Post a Comment