ads

ខ្លាច​អេ ប្រញាប់​ការ ការ​ដោយ​សារ​ខ្លាច​សម្ដី​អ្នក​ផង ខ្ញុំ​មិន​ចង់​ដូច​នេះ​ទេ។ មួយ​ជីវិត​នេះ រឿង​មង្គលការ​គឺ​សំខាន់​ខ្លាំង​ណាស់ ខ្ញុំ​មិន​ចង់​ដោយ​សារ​តែ​អ្នក​ដទៃ ធ្វើ​ឲ្យ​ខូច​ជីវិត​ខ្លួន​ឯង​ទាំង​មូល​ទេ។

វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​ដែល​ឃើញ​ប៉ាម៉ាក់​ព្រួយ​បារម្ភ​ពី​រឿង​ប្ដី​សី​របស់​ខ្លួន​រាល់​ថ្ងៃ​នោះ។ ក្នុង​វ័យ​៣០​ឆ្នាំ វ័យ​ដែល​ត្រូវ​សង្គម​យើង​ចាត់​ទុក​ថា​គួរ​តែ​មាន​គ្រួសារ​ហើយ​នោះ សម្ពាធ​នេះ​កាន់​តែ​ធ្ងន់​លើស​ដើម។ ខណៈ​ពាក្យ​សម្ដី​អ្នក​ផង សួរ​នាំ​កាល​ណា​មាន​ប្ដី មាន​សង្សារ​ឬ​នៅ ប្រុស​នៅ​ព្រៅ​ឬ​យ៉ាង​ម៉េច ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ក្បាល​នោះ ភាព​ព្រួយ​បារម្ភ​នៅ​លើ​មុខ​របស់​ប៉ាម៉ាក់​ទើប​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត។
ខ្ញុំ​ដឹង​ថា ខណៈ​មិត្តភ័ក្ដិ​ខ្ញុំ​អ្នក​ខ្លះ​ការ​ហើយ រហូត​ដល់​មាន​កូន​ហើយ​ទៀត​នោះ ប៉ាម៉ាក់​ក៏​ចង់​បាន​ចៅ​បី​ខ្លាំង​ណាស់​ដែរ។ ហើយ​អត្រា​នៃ​សំនួរ "កាល​ណា​យក​ប្ដី" ក៏​កើន​ឡើង​តាម​នោះ​ដែរ។ តែ​សូម​ម៉ាក់​ទុក​ឲ្យ​ខ្ញុំ​បាន​ដក​ដង្ហើម​តាម​សម្រួល និង​ជ្រើស​យក​គូ​ស្រករ​ដោយ​ខ្លួន​ឯង​ផង។
ខ្ញុំ​ក៏​ចង់​ដូច​មិត្តភ័ក្ដិ​ដទៃ រក​ឃើញ​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​ពិត​ប្រាកដ​ហើយ​នៅ​ក្បែរ​គ្នា​មួយ​ជីវិត​ដែរ តែ​ហាក់​គូ​មិន​ទាន់​មក​ដល់ ទើប​មក​ទល់​ពេល​នេះ​ខ្ញុំ​នៅ​តែ​កណ្ដោចកណ្ដែង​ទៅ​មក​តែ​ម្នាក់​ឯង។ តែ​ខ្ញុំ​គិត​ថា យក​ប្ដី​យឺត​ប្រសើរ​ជាង​យក​ប្ដី​ខុស​ដែរ​ម៉ាក់។
មាន​ពេល​ខ្លះ ឯកា​ណាស់ ទន់​ខ្សោយ​ណាស់ ចង់​តែ​រត់​ទៅ​ផ្ទះ​ហើយ​បាន​យំ​នៅ​ក្នុង​ទ្រូង​ម៉ាក់ ហើយ​ប្រាប់​ថា​ជីវិត​នៅ​ខាង​ក្រៅ​នោះ​សម្ពាធ​ខ្លាំង​ណាស់ ខ្ញុំ​ទ្រាំ​ជិត​លែង​បាន​ហើយ។ ពេល​ខ្លះ​ខ្ញុំ​ក៏​ចង់​បាន​ស្មា​បង្អែក​មួយ​គ្រាន់​ទុក​ដើម្បី​លួង​លោម​គ្នា​រាល់​ពេល​ជួប​ការ​លំបាក​ដែរ តែ​បើ​មិន​ទាន់​ជួប​ត្រូវ​មនុស្ស ឲ្យ​ខ្ញុំ​ធ្វើ​ម៉េច​ទៅ?
ខ្ញុំ​គិត​ថា អនាគត​ប្ដី​ខ្ញុំ​កំពុង​រង់​ចាំ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​កំពុង​ចាំ​គាត់​ដែរ។ ខ្ញុំ​ដឹង​ថា​ប៉ា​ម៉ាក់​នឹង​យល់​ពី​កូន​ម្នាក់​នេះ ហើយ​ឈប់​រំអុក​ត​ទៀត ព្រោះ​ខ្ញុំ​នឹង​រក​ឃើញ​សុភមង្គល​របស់​ខ្លួន​នៅ​ពេល​ខាង​មុខ ៕
ចែករំលែកទៅ:

Pov Phoeurn

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម

0 comments so far,add yours