ads

ជំងឺ​មហារីក​អាច​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ​មិន​ថា​ក្មេង​ឬ​មនុស្ស​ចាស់​នោះ​ទេ។​ ជំងឺ​មហារីក​នេះ​ជា​ជំងឺ​កាច​សាហាវ​ណាស់​ ដែល​អាច​សម្លាប់​មនុស្ស​ស្រី​មិន​តិច​អ្នក​ទេ​ក្នុង​មួយ​ឆ្នាំ​ៗ។​ មនុស្ស​ដែល​កើត​ជំងឺ​មហារីក​នេះ​គឺ​មនុស្ស​គ្រប់​វ័យ​មិន​ថា​សុខភាព​ល្អ​យ៉ាង​ណា​ទេ​ក៏​អាច​កើត​ជំងឺ​នេះ​បាន​ដែរ។​ ជំងឺ​មហារីក​ជា​ទូទៅ​បង្ក​ឡើង​ដោយ​ការ​បរិភោគ​ចំណី​អាហារ​មិន​សម​ស្រប​ដូច​ជា​ការ​ហូប​របស់​អាំង​ញឹកញាប់​ ឬ​ប្រព័ន្ធ​ការពារ​ចុះ​ខ្សោយ​ជា​ដើម។​ ប៉ុន្តែ​ស្រីៗ​យើង​អាច​សម្គាល់​សញ្ញា​នៃ​ជំងឺ​មហារីក​បាន​តាម​រយៈ​សញ្ញា​ទាំង​៩នេះ​៖
១.​ មាន​ឈាម​ហូរ​តាម​ប្រដាប់​ភេទ
បើ​នៅ​តែ​បន្ត​ធ្លាក់​ឈាម​មិន​ឈប់​ឈរ​ ទោះ​ពេល​មក​រដូវ​ហើយ​ក៏​ដោយ​គួរ​ តែ​ប្រញាប់​ ទៅ​ពិនិត្យ​និង​ពិគ្រោះ​ជា​មួយ​ពេទ្យ​ជំនាញ​ព្រោះ​អ្នក​អាច​មាន​ជំងឺ​មហារីក​មាត់​ស្បូន។​
២.​ ស្រក​ទម្ងន់​យ៉ាង​ចម្លែក
បើ​អ្នក​លើស​ទម្ងន់​ហើយ​ព្យាយាម​ញ៉ាំ​តម​ រួច​ស្រក​ទម្ងន់​នោះ​វា​មិន​ជា​បញ្ហា​ឡើយ។​ តែ​បើ​នៅ​សុខៗ​ស្រក​៥​គីឡូ​ក្នុង​មួយ​ខែ​ដោយ​មិន​ដឹង​មូល​ហេតុ​ សូម​ប្រញាប់​ទៅ​ពិនិត្យ​ភ្លាម។​
៣.​ប្រដាប់​ភេទ​ប្រែ​ពណ៌​និង​មាន​ក្លិន​ខ្លាំង
បើ​អ្នក​សម្គាល់​ថា​ប្រដាប់​ភេទ​អ្នក​ប្រែ​ពី​ទៅ​ពណ៌​ខ្មៅ​ជាំ​ ហើយ​មាន​ក្លិន​មិន​ល្អ​ទៀត​នោះ​ វា​ជា​សញ្ញា​ថា​អ្នក​អាច​មាន​ជំងឺ​មហារីក​ហើយ។​
៤.​ឧស្សាហ៍​អស់​កម្លាំង​
វា​អាច​ជា​សញ្ញា​មហារីក​ពេល​ អ្នក​ឧស្សាហ៍​អស់​កម្លាំង​ ហើយ​នៅ​តែ​អស់​កម្លាំង​ទោះ​បី​ជា​សម្រាក​ឬ​គេង​បាន​គ្រប់​គ្រាន់​ក៏​ដោយ។​
៥.​ ហើម​ជើង​
បើ​អ្នក​មាន​អាការ​ហើម​ជើង​ម្ខាង​ធំ​ជាង​ជើង​ម្ខាង​ ហើយ​ដោយ​គ្មាន​មូល​ហេតុ​នោះ​ វា​ក៏​ជា​សញ្ញា​មួយ​ក្នុង​ចំណោម​សញ្ញា​ទាំង​១០​ដែរ។​
៦.​ លែង​ឃ្លាន​ដូច​មុន
ធ្លាប់​តែ​ពី​មុន​ឃ្លាន​ញ៉ាំ​មិន​ឈប់​មាត់​ តែ​ក្រោយ​មក​ស្រាប់​តែ​លែង​ឃ្លាន​ ហើយ​ឆ្អែត​ដោយ​មិន​ចាំ​បាច់​ញ៉ាំ។​
៧.​ ហើម​ពោះ
ជា​ទូទៅ​ការ​ហើម​ពោះ​បណ្ដាល​មក​ពី​ញ៉ាំ​បន្លែ​ឆៅ​ ឬ​ញ៉ាំ​អាហារ​ច្រើន​ពេក​។​ តែ​បើ​អ្នក​មិន​បាន​ញ៉ាំ​អី​សោះ​តែ​ហើម​ពោះ​លើស​ពី​២​សប្ដាហ៍​ គួរ​ទៅ​ជួប​ពេទ្យ​ហើយ។
៨.​ឈឺ​រមួល​ឬ​អួល​នៅ​ត្រង់​ពោះ​វៀន
បើ​មាន​អាការ​ឈឺ​រមួល​ឬ​អួល​ៗ​នៅ​ត្រង់​ពោះ​វៀន​ ហើយ​ហើម​ពោះ​និង​រាគ​រូស​ ក៏​ជា​សញ្ញា​មិន​ស្រួល​​មួយ​ដែរ។​
៩.​ ឧស្សាហ៍​ក្អួត​ចង្អោរ​
ក្អួត​ចង្អោរ​ញឹក​ញាប់​ ឈឺ​ក្បាល​វិល​មុខ​ខ្លាំង​ ក្រោយ​ញ៉ាំ​អាហារ​រួច ៕
ចែករំលែកទៅ:

Pov Phoeurn

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម

0 comments so far,add yours