
នៅពេលអាកាសធាតុត្រជាក់ ធ្វើឲ្យនារីជួបបញ្ហាផ្នែកសម្រស់នេះមិនឈប់ ក្នុងនោះរបកមុខ គឺជារឿងចម្បង។ មូលហេតុដែលបណ្ដាលឲ្យកើតបែបនេះក៏ព្រោះតែអ្នកឧស្សាហ៍យកដៃ ទៅអង្អែល ឬក៏លាងសម្អាតមុខដោយទឹកក្ដៅ ទើបធ្វើឲ្យស្បែកស្ងួតបែបនោះទៅ។
ប៉ុន្តែនៅក្នុងប្រទេសកូរ៉េ និងជប៉ុនអាកាសធាតុមានភាពត្រជាក់ខ្លាំងជាងនៅតំបន់អាស៊ីទៅទៀត តែហេតុអ្វីបានជាស្បែកពួកគេនៅតែទន់រលោង និងគ្មានការរំខានសោះ។ អាថ៌កំបាំង គឺពួកគេប្រើវិធីសំអាតស្បែកដោយកន្សែងក្ដៅ។ គ្រាន់តែយកកន្សែងពោះគោស្អាតមួយ មកសម្អាតជាតិកខ្វក់នៃគ្រឿងតុបតែងមុខ និងលើស្បែក។ បន្ទាប់មកធ្វើការម៉ាស្សាដោយប្រើប្រេង ៥ ទៅ ១០ នាទី ហើយយកកន្សែងពោះគោក្តៅទៅគ្របលើមុខ ឬសម្អាតសារធាតុគីមី និងកាកសំណល់ឲ្យអស់។
សម្ភារត្រូវមាន៖
១.ទឹកក្ដៅមួយចានដែកតូច
២.កន្សែងទន់១
៣.ប្រេងលាងសម្អាត និងក្រដាសជូតសម្អាតគ្រឿងសម្អាង
វិធីធ្វើ៖
ដំបូងត្រូវចាក់ប្រេងបន្តិចទៅលើបន្ទះកប្បាស រួចសម្អាតគ្រឿងសម្អាងលើស្បែក។ ជូតភ្នែកបបូរមាត់ មុខ និងក។ រួចចាក់ទឹកបន្តក់ប្រេងនោះពីរបីដំណក់ទៅលើស្បែក ដើម្បីឲ្យការម៉ាស្សាមុខកាន់តែទន់ភ្លន់។ បន្ទាប់មកយកកន្សែងទន់ជ្រលក់ក្នុងផើងទឹកក្ដៅ រួចស្រង់ និងពូតទឹកឲ្យអស់កត់សម្គាល់សីតុណ្ហភាពក្ដៅដែលដៃអាចទប់ទល់បាន ចាំយកកន្សែងទៅគ្របមុខ។ ទុករយៈពេល ១០ វិនាទី ដើម្បីឲ្យស្បែកស្រូបយកភាពកក់ក្ដៅ និងជួយពង្រីកគល់រោមឲ្យធំ ដើម្បីងាយកម្ចាត់ធូលី។ ក្រោយដកកន្សែងក្ដៅចេញពីមុខ ត្រូវយកកន្សែងពោះគោមួយទៀត ដើម្បីសម្អាតមុខរបស់អ្នក។
ចំណាំ៖ វិធីសាស្ត្រនេះសាមញ្ញណាស់ ប៉ុន្តែធានាស្បែករលោងតឹងណែន។ ក្រណាត់ក្តៅក៏អាចជួយអ្នកក្នុងការការពារស្បែកមុន បណ្ដាលមកសម្អាតមិនអស់ដែរ ជាពិសេសលុបបំបាត់ភាពកខ្វក់ទាំងអស់ ព្រមទាំងសារធាតុខ្លាញ់ចេញពីមុខយ៉ាងល្អ។ អាចធ្វើរាល់ថ្ងៃ ដោយមិនចាំបាច់លាងមស្អាតមុខមួយជាន់ទៀតក៏បាន៕



មានចម្ងល់បញ្ចេញមតិនៅខាងក្រោម
0 comments so far,add yours
Post a Comment