
មនុស្សស្រីមិនមែនពិបាកយល់នោះទេ ប៉ុន្តែមកពីមនុស្សប្រុសខ្លះមិនចង់យល់តែប៉ុណ្ណោះ។ មិនបាច់និយាយដល់រឿងធំដុំ ៩ចំណុចសាមញ្ញៗខាងក្រោមនេះគឺជាអ្វីដែលមនុស្សស្រីចង់បានពីដៃគូស្នេហារបស់នាង។
- សម្រាប់មនុស្សស្រី៖ Share ឲ្យគូស្នេហ៍របស់អ្នកបានអាន
- សម្រាប់មនុស្សប្រុស៖ បើធ្វើបាន ៩ចំណុចនេះ គូស្នេហ៍របស់អ្នកនឹងស្រឡាញ់អ្នកកាន់តែខ្លាំង
១. យល់ចិត្ត
ព្រោះមនុស្សស្រីក្នុងមួយនាទីអាចមានដល់ ១០០អារម្មណ៍ ជាពិសេសនៅពេលមានរដូវសូមកុំធ្វើឲ្យនាងអាក់អន់ចិត្ត ឬខូចអារម្មណ៍។ បុរសណាអាចធ្វើបានចំណុចនេះគឺជាទេវបុត្តរបស់នាងតែម្ដង។
២. កុំធុញទ្រាន់
ដែលនាងផ្ញើសារទៅញឹកញាប់ ដែលនាងចូលចិត្តទូរសព្ទទៅ ដែលនាងចូលចិត្តសួរច្រើន។ បើមិនព្រោះតែស្រឡាញ់ នាងមិនធ្វើរឿងទាំងនេះទេ។
៣. និយាយផ្អែមខ្លះ
បងបារម្ភណា
ស្រឡាញ់ណា
នឹកណា
ចាំចូលគេងដំណាលគ្នាណា
ដល់ផ្ទះហើយទូរសព្ទប្រាប់ផងណា
និយាយទៅ! មនុស្សស្រីភាគច្រើនឮបែបនេះដឹងតែចិត្តទន់ហើយ។
៤. ចងចាំថ្ងៃសំខាន់ៗឲ្យបានល្អ
មិនបាច់ចាំទាំងអស់ទេ គ្រាន់តែចាំបានខ្លះៗគ្រប់គ្រាន់ហើយ យ៉ាងហោចណាស់ឲ្យនាងមានអារម្មណ៍ថានាងនៅសំខាន់សម្រាប់អ្នក។
៥. មានពេលវេលាឲ្យនាងខ្លះផង
ព្រោះមនុស្សស្រីឆាប់គិតច្រើនណាស់ ១០០ទាំង១០០ គឺត្រូវការពេលវេលានៅជាមួយគូស្នេហ៍។ បើគ្មានពេលទៅរកនាងទេ នៅពេលណាទំនេរទូរសព្ទទៅលេងខ្លះក៏បាន ឆាតទៅលេងខ្លះក៏បាន ដើម្បីឲ្យនាងមានអារម្មណ៍ជឿជាក់លើអ្នក។
៦. កក់ក្ដៅ ពឹងពាក់បាន
យ៉ាងហោចណាស់ក៏ធ្វើឲ្យនាងមានអារម្មណ៍ថា ពេលមានកណ្ដុរកន្លាតរត់មក អ្នកហក់ចេញពីកៅអី... រួចហើយស្រែកប្រណាំងជាមួយនាង។
៧. ហ៊ានបើកចំហពីទំនាក់ទំនង
គ្មានមនុស្សស្រីណា ចង់ស្រឡាញ់នរណាម្នាក់លួចលាក់ទេ ព្រោះវាធ្វើឲ្យនាងមានអារម្មណ៍ថាមិនស្រួល តូចចិត្ត ហើយអ្វីដែលសំខាន់ មនុស្សប្រុសដែលហ៊ាននិយាយថាខ្លួនឯងមានសង្សារហើយគឺជាមនុស្សប្រុសគួរឲ្យជឿជាក់ម្នាក់ហើយសម្រាប់នាង។
៨. ទៅណាមកណាសូមឲ្យប្រាប់
មិនមែនតាមរករឿង មិនមែនចង់ធ្វើឲ្យពិបាក មិនមែនសាំញ៉ាំ មិនមែនតាមចាប់កំហុស ប៉ុន្តែនាងចង់ដឹងក៏ព្រោះស្រឡាញ់ និងបារម្ភពីអ្នក។
៩. បញ្ឈប់ចរិតព្រានដើម្បីនាង
បើភាគីម្ខាងព្យាយាមយកចិត្តទុកដាក់ បារម្ភ និងមើលថែ ក្នុងខណៈដែលម្ខាងទៀតក្បត់ចិត្តមានអ្នកថ្មីនោះ តើអ្នកនិងនាងស្រឡាញ់គ្នាដើម្បីអ្វី បើនៅមិនទាន់បញ្ចប់ចរិតនេះបាន? ៕



មានចម្ងល់បញ្ចេញមតិនៅខាងក្រោម
0 comments so far,add yours
Post a Comment